ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់មុខមន្ត្រីនគរបាលម្នាក់ទៀតហើយដែលប្រើហិង្សាលើយុវជនម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក តុប ឈុនហេង ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នមន្ត្រីនគរបាលម្នាក់ប្រើអំពើហិង្សាទៅលើយុវជនម្នាក់រួចមកកាលពីរសៀលថ្ងៃអាទិត្យ ១៣កើត ខែ ជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ នឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ស្គាល់មុខមន្ត្រីនគរបាលម្នាក់ទៀតដែលធ្វើបាបជនទន់ខ្សោយជាប់ពាក់ព័ន្ធករណីវាយយុវជនម្នាក់នៅចំណុចផ្លូវលេខ៣៦០កែង ផ្លូវលេខ១០៥ ស្ថិតនៅក្នុងសង្កាត់បឹងកេង កង៣ ខណ្ឌចំការមន។ មន្ដ្រីនគរបាលរូប នោះឈ្មោះ យុទ្ធ ណា ជាបក្ខពួករបស់មន្ត្រី នគរបាលឈ្មោះ សុន ពិសាល ។

ការឃុំខ្លួនមន្ត្រីនគរបាលឈ្មោះ សុន ពិសាល នេះធ្វើឡើងបន្ទាប់ពីលោកចែ សុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ហើយពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមក្រមព្រហ្មទណ្ឌកាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ។

ក្រោយការសន្និដ្ឋានបទចោទរួចរាល់ហើយនោះមន្ត្រីនគរបាល សុន ពិសាល អត្តលេខ៧៤៨៤០ ឋានន្តរស័ក្តិព្រិន្ទបាល ឯក នាយរងផ្នែកបន្ទប់ពិសោធន៍នៃនាយកដ្ឋាននគរបាលបច្ចេសទេសនិងវិទ្យាសាស្រ្ត ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរភ្លាមៗ ដើម្បីសម្រេចថា នឹងត្រូវឃុំខ្លួនមន្ត្រីនគរ បាលរូបនេះដាក់ពន្ធនាគារ ឬយ៉ាងណា?

គួររំលឹកថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នគរបាលការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជូនខ្លួនមន្ត្រីនគរ បាលទំនើងធ្លាប់មានប្រវត្តិបន្លំយកតួនាទីដើម្បីជម្រិតយកទ្រព្យសម្បត្តិរបស់ប្រជា ពលរដ្ឋ និងបានប្រើហិង្សាលើជនស៊ីវិលទៅ តុលាការដើម្បីចាត់ការទៅតាមច្បាប់ ។

លោក ជាវ វិបុល ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឲ្យដឹងថា មន្ត្រី នគរបាលរូបនេះក្នុងចំណោមបក្ខពួករបស់គេមួយក្រុមបានប្រើអំពើហិង្សាលើជនរងគ្រោះកាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ៣៦០កែងផ្លូវ លេខ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌ ចំការមន។ ជនរងគ្រោះក្នុងហេតុការណ៍ នេះឈ្មោះ អឹុម បញ្ញា ភេទប្រុស អាយុ២៤ ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៨៤ ផ្លូវលំ ភូមិរោង ចក្រ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតេហេតុគេឃើញក្រុមជនបង្កបានចាប់ និងវាយយុវជនរងគ្រោះ រួចហើយចាប់អូសឡើងលើម៉ូតូកង់បីដឹកយកទៅទម្លាក់ចោលក្នុងក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ជនរងគ្រោះគេឃើញមានស្នាមរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះនៅឡើយពេលនាំទៅដល់មន្ទីរពេទ្យ ៕ ហេង នរិន្ទ្រ

 


ចែករំលែក៖