ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខ អចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោតបាន ប្រកាសថា ការអំពាវនាវមិនឲ្យប្រជាពល រដ្ឋទៅចូលរួមបោះឆ្នោត គឺជាការរារាំង ដល់ដំណើរការបោះឆ្នោត ដូច្នេះគឺខុស ច្បាប់បោះឆ្នោត។
បើតាមសម្ដេចក្រឡាហោម ស ខេង អ្នកដែលរារាំងដល់ដំណើរការបោះឆ្នោត គឺមានកំហុសដែលច្បាប់បានកំណត់យ៉ាង ច្បាស់ ហើយអាចប្រឈមមុខជាមួយ ទោសទណ្ឌផងដែរ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅ ព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០១៨ ក្រោយបញ្ចប់កិច្ច ប្រជុំស្ដីពីលទ្ធផលការងារ និងការត្រៀម លក្ខណសម្បត្ដិ ដើម្បីការពារសុវត្ថិភាព ដំណើរការបោះឆ្នោតជ្រើសតាំងតំណាង រាស្ដ្រ នីតិកាលទី៦ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «អ្នកដែល រារាំង គឺមានកំហុសដែលច្បាប់បានចែង ច្បាស់ ដូច្នេះបើយើងឃើញការរារាំង ហើយមានភ័ស្ដុតាងជាក់ស្ដែង គឺមាន ទោសហើយ… ដូច្នេះខ្ញុំយល់ថា សម្ដីហ្នុង ហើយដែលជាការរារាំង»។
ប្រធានគណៈបញ្ជាការសន្ដិសុខ អចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត សម្ដេច ស ខេង ក៏បានគូសបញ្ជាក់ថា មិនថាបុគ្គល ឬក្រុមណាដែលអំពាវនាវកុំឲ្យពលរដ្ឋទៅ បោះឆ្នោតនោះទេ តែអ្វីដែលចាំបាច់អាជ្ញា ធរមានសមត្ថកិច្ចត្រូវតែពន្យល់ប្រជា ពលរដ្ឋឲ្យបានច្បាស់អំពីសិទ្ធិ ដែលត្រូវទៅ ចូលរួមបោះឆ្នោត។
ក្នុងកិច្ចប្រជុំនោះសម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចទាំង អស់ត្រូវតែបង្ក្រាបរាល់សកម្មភាពទាំង ឡាយណា ដែលរារាំង និងចង់បំផ្លិចបំផ្លាញ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាង រាស្ដ្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្ត ទៅនៅចុងខែកក្កដា ឆ្នាំ២០១៨ខាងមុខ នេះ។
សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា គ្រប់ សមត្ថកិច្ចពាក់ព័ន្ធត្រូវធានាឲ្យបាននូវសម ភាពចំពោះមុខច្បាប់ និងការផ្ដល់នូវសេវា សន្ដិសុខជូនប្រជាពលរដ្ឋ ដែលមានសិទ្ធិ បោះឆ្នោត វាគ្មិន តំណាង ឬភ្នាក់ងារ និង បេក្ខជនគណបក្សនយោបាយ ដែលឈរ ឈ្មោះបោះឆ្នោត និងអ្នកសង្កេតការណ៍ ជាតិ-អន្ដរជាតិ។
ជាមួយគ្នានេះផងដែរប្រធានគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានស្នើក្រសួងមហា ផ្ទៃចាត់វិធានការតាមផ្លូវច្បាប់ ចំពោះសកម្ម ភាពទាំងឡាយណារបស់ប្រព័ន្ធព័ត៌មាន និងបណ្ដាញសង្គម ដែលល្មើសច្បាប់ ដោយផ្សព្វផ្សាយព័ត៌មានទុច្ចរិតក្នុងគោល បំណងរារាំងដំណើរការបោះឆ្នោត។
លោក ស៊ិក ប៊ុនហុក បានថ្លែងយ៉ាង ដូច្នេះថា «ខ្ញុំសូមគណៈបញ្ជាការសន្ដិសុខ អចិន្ដ្រៃយ៍មានវិធានការចំពោះសកម្មភាពទាំងឡាយណារបស់ប្រព័ន្ធព័ត៌មាន និង បណ្ដាញសង្គមដែលល្មើសច្បាប់ ដោយ ផ្សព្វផ្សាយព័ត៌មានទុច្ចរិតក្នុងគោលបំណង រារាំងប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត, រារាំងបេក្ខជន ឬអ្នក គាំទ្រគណបក្សនយោបាយមិនឲ្យឃោសនា តាមការកំណត់, ធ្វើឲ្យបាត់បង់ទំនុកចិត្ត លើការសម្ងាត់នៃការបោះឆ្នោត, ធ្វើឲ្យមាន ការភ័ន្ដច្រឡំ នាំឲ្យបាត់បង់ទំនុកចិត្តលើការ បោះឆ្នោត និងបង្កការរំខានមិនឲ្យដំណើរ ការបោះឆ្នោតបាន»។
សូមរំលឹកថា រដ្ឋាភិបាលកម្ពុជាបាន ត្រៀមកងកម្លាំងប្រមាណ៨ម៉ឺននាក់ ដើម្បី ចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅក្នុងអំឡុងពេលបោះឆ្នោតជាតិនាថ្ងៃ ទី២៩ ខែកក្កដាខាងមុខ៕ ហេង សូរិយា