ព័ត៌មានទាន់ហេតុការណ៍៖

ជប់លៀងប្អូនឡើងទៅកូរ៉េ ពុលនំប័ងសម្លការីបណ្តាលឲ្យមានអការក្អួតចង្អោរធ្ងន់ ស្រាល១៣នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មនុស្សប្រុស ស្រី ក្មេង ចាស់យ៉ាងតិច​១៣នាក់ មានអាការក្អួតចង្អោរ ខ្លាំង ខ្សោយចំនួន១៣នាក់ សង្ស័យបណ្តាលមកពីពុលនំប័ងសម្លការី ខណៈដែលពួកគាត់ទាំងអស់គ្នានេះ​ទទួលទានក្នុងពិធីជប់លៀងបងប្អូនឡើងទៅធ្វើការនៅប្រទេសកូរ៉េ ។

ហេតុការណ៍នេះបានកើងឡើងកាលពីថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្រែរបង ឃុំជៀប ស្រុកទឹកផុស ខេត្ត្កំពង់ឆ្នាំង ។

ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ខណៈដែលសមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យស៊ើបអង្កេតផងដែរ ៕ ចន្ថា


ចែករំលែក៖