ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តរ៉ែងរ៉ូវឺបើកឆ្លងផ្លូវត្រូវរថយន្តដឹកឥដ្ឋបុកបែកស្តុបខាងឆ្វេង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តរ៉ែងរ៉ូវឺបើកឆ្លងផ្លូវត្រូវរថយន្តដឹកឥដ្ឋបុកបែកស្តុបខាងឆ្វេងសង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។

ករណីនេះបានកើតឡើងថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវភ្នំពេញហាណូយផ្លូវ បំបែកជាបួនខាងជើងសាលាខណ្ឌសែនសុខស្ថិតក្នងភូមិរោងចក្រសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាករ៉ែងរ៉ូវឺព័ណខ្មៅពាក់ស្លាកលេខ កណ្តាល 2C.9989 បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណក្នុងទិសដៅពីលិចទៅកើតឆ្លងផ្លូវ ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកហុីយ៉ាន់ដាយពាក់ស្លាកលេខកណ្តាល3A0397ដោយមានដឹកឥដ្ឋឡើងពេញរថយន្តបើកបរក្នុងទិសដៅពីជើងទៅត្បូងហើយដោយសារតែអ្នកបើកបររថយន្តម៉ាករ៉ែងរ៉ូវឺ បានបង្អង់ដើម្បីឲ្យរថយន្តផ្សេងទៀតបើកឆ្លងនោះទើបរថយន្តដឹកឥដ្ឋគេចមិនផុតក៍ទៅប៉ះនឹងស្តុបរថយន្តរ៉ែងរ៉ូវឺខាងឆ្វេងបណ្តាលឲ្យបែក ។

ក្រោយមកសង្ស័យអ្នកបើកបររថយន្តរ៉ែងរ៉ូវឺនោះមានខ្សែធំទើបមិនឲ្យសមត្ថកិច្ចនគរបាលចរាចរខណ្ឌសែនសុខដោះស្រាយទេបែជាខលហៅខាងការិយាល័យនគរបាលចរាចររាជធានីឲ្យមកវាស់វែង និងដោះស្រាយគ្នានៅពេលក្រោយទៅវិញ ៕ តុង សីហា


ចែករំលែក៖