ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអន្ដោប្រវេសន៍ ឆ្មក់ចាប់ជនជាតិចិនជាច្រើននាក់ នៅខុនដូរមួយកន្លែង ដែលមកធ្វើការខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ខុនដូរមួយកន្លែង ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៣៤ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ត្រូវបានកម្លាំនគរបាលអគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចុះបង្ក្រាបជាក់ស្តែងជាលិទ្ធផលឃាត់ខ្លួនជនជាតិចិនជាច្រើននាក់ ដោយរកឃើញថា ចូលមកធ្វើការ និងស្នាក់នៅប្រទេសកម្ពុជាដោយគ្មានច្បាប់អនុញ្ញាតិ ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ឲ្យបន្តចុះអនុវត្តជនបរទេសទាំងអស់ដែលចូលមកធ្វើការ និងស្នាក់នៅប្រទេសកម្ពុជាដោយគ្មានច្បាប់អនុញ្ញាតិ ត្រូវតែឃាត់ខ្លួនរួចបំពេញឯសារបញ្ជូនទៅប្រទេសដើមវិញ ។

លោកប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបន្តទៀតថា ជាក់ស្តែង កាលពីវេលាម៉ោង​២រសៀល ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ លោកបានដឹកនាំកម្លាំងចុះត្រួតពិនិត្យមើលជនបរទេស ដោយមានការសម្របសម្រួលពីតំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នៅខុនដូរមួយកន្លែងចំណុចទីតាំងស្ថិតតាមបណ្ដោលផ្លូវលេខ៣៣៤ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាលិទ្ធផលឃាត់ខ្លួនបានជនជាតិចិនជាច្រើននាក់ អ្នកទាំងអស់នោះសុទ្ធតែមកធ្វើការ និងស្នាក់នៅដោយគ្មានច្បាប់អនុញ្ញាតិ ។

ក្រោយប្រតិបត្តិការចប់ ជនជាតិចិនខាងលើនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដនីតិវិធី ៕ ស រស្មី


ចែករំលែក៖