ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនTPIPL បើកក្នុងល្បឿនលឿនជ្រុលទៅបុក និងរថយន្តក្រុងដឹកអ្នកដំណើរងកាខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនTPIPL បើកក្នុងល្បឿនលឿនហើយបួងចង្កូតជ្រុលទៅបុក និងរថយន្តក្រុងដឹកអ្នកដំណើរងកាខូចខាតទាំងសងខាងសង្ស័យរថយន្តក្រឡុកស៊ីម៉ង់ត៍ហ្វ្រាំងមិនសុីកាលពីថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៧ និង២០នាទីព្រឹកនៅចំណុចមុខសាលាបឋមស្សិក្សាភ្នំពេញថ្មី តាមបណ្តោយផ្លូវភ្នំពេញហាណូយ(១០១៩)ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿង ម៉ាកហុីណូ ពណ៌ស លាយខៀវពាក់ស្លាកលេខ ភ្នំពេញ5A1567 ជារថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន TPIPL បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុមានរថយន្ត១គ្រឿងទៀត ម៉ាក គា (KIA)​ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A9898 ជាប្រភេទរថយន្តក្រុងដឹកអ្នកដំណើរ បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះក្នុងទិសដៅពីលិចទៅកើត ឆ្លងផ្លូវជិតផុតទៅហើយស្រាប់តែរថយន្តក្រឡុកស៊ីម៉ង់ត៍នោះបើកមកយ៉ាងលឿន ហើយអ្នកបើកបរថាដោយសារតែរថយន្តរបស់ខ្លួនជាន់ហ្វ្រាំងមិនសុី ហើយគាត់ខ្លាចបុកគេនៅខាងមុខទើបអ្នកបើកបរបួងចង្កូតមកខាងស្តាំងក៏ជ្រុលទៅបុករថយន្តក្រុងតែម្តង ៕ តុង សីហា


ចែករំលែក៖