ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់អគារពាណិជ្ជកម្ម និងសណ្ឋាគារ ស្កាយម៉ោនថិន វ្យូ របស់ក្រុមហ៊ុនស្កាយម៉ោនថិនវ្យូ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់អគារពាណិជ្ជកម្ម និងសណ្ឋាគារ ស្កាយម៉ោនថិន វ្យូ របស់ក្រុមហ៊ុនស្កាយម៉ោនថិនវ្យូ ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការសាងសង់អគារនេះ លើផ្ទៃដីទំហំ៨.៧៤០ម៉ែត្រក្រឡា ហើយគ្រោងនឹងចំណាយថវិកាប្រមាណ១០៩លានដុល្លារសហរដ្ឋអាមេរិក ដែលបានចែកចេញជាបីជំហាន៖ ក្នុងនោះជំហានទី១ ចំណាយថវិកា១២.៣៣០.៥២២ដុល្លារ លើផ្ទៃដីទំហំ១២,០០០,០០ម៉ែត្រការ៉េ សាងសង់អគារពាណិជ្ជកម្ម មាន០១ខ្នង កម្ពស់១២ជាន់ ជំហានទី២​ ចំណាយថវិកា១៥.០១៥.០០០ដុល្លារ លើផ្ទៃដីទំហំ២១,៤៥០,០០ ម៉ែត្រការ៉េ សាងសង់អគារសណ្ឋាគារ០១ខ្នង កម្ពស់២៥ជាន់ និងជំហានទី៣​ ចំណាយថវិកា៨១.៦០០.០០០ដុល្លារ លើផ្ទៃដីទំហំ៥៤,៤០០,០០ម៉ែត្រការ៉េ សាងសង់អគារ០២ខ្នង កម្ពស់៣៣ជាន់៕ ស រស្មី


ចែករំលែក៖