ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍ លក់ទុរេនកំពត និងផ្តល់ជូននូវកម្មវិធីអស្ចារ្យជាច្រើន

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី ៣០ មិថុនា ២០១៨ ៖ ណាហ្គាវើលដ៍នឹងដាក់លក់ទុរេន បញ្ចុះតម្លៃម្ហូប និងផ្តល់ជូននូវកម្មវិធីកម្សាន្តដ៏សម្បូរបែបពេញមួយខែមិថុនា ។ ​

ណាហ្គាវើលដ៍ មានលក់ទុរេនរៀងរាល់ថ្ងៃពីម៉ោង ២ រសៀលដល់ ១០ យប់នៅភោជនីយដ្ឋានវិមានអម្រឹត (ជាន់ទី ៩​ នៅណាហ្គាវើលដ៍) ។​ ទុរេន គឺជាស្តេចផ្លែឈើមួយដែលមានប្រភពមកពីខេត្តកំពត ។ រីករាយពិសាទុរេន និងមង្ឃុតខ្មែរពិសេសតម្លៃ ២៣$ ប៉ុណ្ណោះសម្រាប់ម្នាក់នៅលើជាន់ដំបូលអាគារដែលមានអាងហែលទឹក ខណៈអតិថិជនអាចទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃទន្លេមេគង្គ ។

សមាជិកណាហ្គាវើលដ៍ ឬហៅថាសមាជិកហ្គោលដិនអេចរីវ៉ត នឹងទទួលបានការបញ្ចុះតម្លៃពិសេសមកត្រឹមតែ ១៨$ ឬ ១៨០ ពិន្ទុប៉ុណ្ណោះក្នុងម្នាក់ដើម្បីពិសាទុរេនក្នុងរដូវនេះហើយអតិថិជនដែលស្នាក់នៅណាហ្គាវើលដ៍ នឹងទទួលបានបណ្ណសម្រាប់ប្រើប្រាស់ដើម្បីពិសាទុរេនជាមួយក្រេឌីត ១០$ ដោយចំណាយតែ ១៨$ ប៉ុណ្ណោះ​ ។

ពីថ្ងៃទី ៤ ដល់ ១៨ មិថុនា ណាហ្គាវើលដ៍ នឹងដំណើរការកម្មវិធីប្រូម៉ូសិននំចាំងរបស់ខ្លួនដែលពេញនិយមបំផុតក្នុងចំណោមប្រជាជនក្នុងទ្វីបអាស៊ីដែលមានដូចជានំចាំងបង្គាក្រៀម និងសាច់មាន់ នំចាំងសាច់ជ្រូកបែបប្រពៃណីហុងកុង នំចាំងសណ្តែងលឿង និងនំចាំងសណ្តែកក្រហម ។ តម្លៃចាប់ពី ៣$ ឬ ៨ ពិន្ទុសម្រាប់សមាជិក ចំនួនមានកំណត់ មានដាក់លក់នៅភោជនីយដ្ឋានចិន Fortune Palace (ជាន់ទី ១ ណាហ្គាវើលដ៍) Chopstick (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍) Hall of Golden Chimes (ជាន់ទី ៥ ណាហ្គាទី ២) និង Golden Bowl (ជាន់ទី ១ ណាហ្គាទី ២) ។

ក្នុងរដូវក្តៅនេះ ណាហ្គាវើលដ៍ក៏មានផ្តល់ជូនឲ្យអតិថិជននូវកម្មវិធីពិសេសដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ រួមមាន ប៊ុហ្វេថ្ងៃត្រង់ និងល្ងាចទិញ ១ ថែម​ ១ នៅភោជនីយដ្ឋាន 2Pangea (ជាន់ទី ២ ណាហ្គាទី ២) ដែលជាភោជនីយដ្ឋានប៊ុហ្វេប្រណីតដែលមានប្រវែងវែងជាងគេក្នុងរាជធានីភ្នំពេញ ។ ចំណាយតែ ១៤$ ប៉ុណ្ណោះសម្រាប់ប៊ុហ្វេថ្ងៃត្រង់ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ដល់ ២:៣០ រសៀល ឬ១៦,៥០$ សម្រាប់ប៊ុហ្វេពេលល្ងាចចាប់ពីម៉ោង ៥:៣០ ល្ងាចដល់ ៧:៣០ យប់ ហើយអតិថិជនអាចកម្ម៉ង់បង្កងធំបន្ថែមក៏បាន ។

ចំពោះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ក្នុងប្រទេសរុស្ស៊ីដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១៤ មិថុនានេះ ប្រិយមិត្តបាល់ទាត់អាចមកទស្សនាការផ្សាយបន្តផ្ទាល់នៅលើអេក្រង់ដ៏ធំ និងពិសាអាហារសម្រន់ និងភេសជ្ជៈពិសេសនៅបានីយដ្ឋានណាហ្គារ៉ក់ (ជាន់ទី ១ ណាហ្គាវើលដ៍) និងសាល SportsBook (ជាន់ទី ១ នៅណាហ្គាទី ២) ។ ហើយពុកម៉ែបងប្អូនអាចមកទស្សនាការសម្តែងក្នុងរដូវក្តៅពិសេសពីរៀងរាល់ថ្ងៃពុធដល់ថ្ងៃអាទិត្យចាប់ពីម៉ោង ៧:៣០ យប់ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ដែលមានការចូលរួមសម្តែងពីអ្នករាំអន្តរជាតិ តារាចម្រៀង សៀក តន្រ្តីករ-តន្រ្តីការិនី និងកម្មវិធីដ៏ជក់ចិត្តជាច្រើនទៀត ។

បទពិសោធន៍ដ៏អស្ចារ្យចុងក្រោយ គឺលោកអ្នកនឹងទទួលបានកញ្ចប់សេវាកម្មស្ប៉ាបញ្ចុះតម្លៃពិសេស ២០% រយៈពេល ១២០ នាទីនៅមណ្ឌលស្ប៉ាប្រណីតនៅជាន់ទី ១ នៅណាហ្គាវើលដ៍រួមមាន ការខាត់ស្បែកដោយប្រើជែលលូហ្វា ម៉ាស្សាក្បាល និងម៉ាស្សាដោយប្រើប្រេងអូលីវ ។ សូមអញ្ជើញមកណាហ្គាវើលដ៍ដើម្បីទទួលយកនូវបទពិសោធន៍ដ៏រីករាយបំផុត!

 

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១.៦៥៨ បន្ទប់ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរសាលមហោស្រពNABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

 

កញ្ញា ភោគ សូលីនដា

Brand Executive, Marketing Communications

Tel: (+855) 12 332 375

Email:phouksolinda@nagaworld.com

 

កម្មវិធីប្រូម៉ូសិនទុរេន និងមង្ឃុតខ្មែរពិសេស

នំចាំងពិសេសសម្រាប់ពិសានៅណាហ្គាវើលដ៍ ឬខ្ចប់ទៅគេហដ្ឋាន

ប៊ុហ្វេថ្ងៃត្រង់ និងល្ងាច ទិញ ១ ថែម ១ នៅ 2Pangea

ការសម្តែងពិសេសក្នុងរដូវក្តៅ ទស្សនាសេរី ៧:៣០យប់ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍

 

 

អត្ថបទ៖ ស តារា


ចែករំលែក៖