ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិអង់គ្លេសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសជនជាតិអង់គ្លេសម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ កាលពីថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹស ខេត្តព្រះសីហនុ នៅក្នុងបឹងហ្គាឡូមួយកន្លែងឈ្មោះ ម៉ាន់ឃីអាយលែន ក្នុងបន្ទប់លេខ១ ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពឈ្មោះ CARL KENDALL ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥១១៨៩២៥៥៨ វីសាលេខTI ១៥២០៤៣៩០ ចូលមកប្រទេសកម្ពុជា ។

សមត្ថកិច្ចបន្តថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ជនបរទេសសាកសពខាងលើ បានមកស្នាក់នៅភូមិកោះតូច ថ្ងៃទី២៧ ឧសភា ២០១៨ រហូតដល់ថ្ងៃកើតហេតុ ។ សាកសពត្រូវរក្សាទុករង់ចាំប៉ូលិសជំនាញមកពិនិត្យកោសល្យវិច័យ ៕ ឆ្លាម សមុទ្រ

 


ចែករំលែក៖