ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីជាមួយគ្នា ស្រវឹង ទាញកាំបិតកាប់ប្រហារបុរសម្នាក់របួសធ្ងន់ អ្នកឈ្នះនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តព្រះវិហារ៖ កាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ មានករណីហិង្សា ដោយចេតនាមួយបានកើតឡើង ដោយការ ប្រេីកាំបិតកាប់ បង្ករបួសបុរសម្នាក់ នៅចំណុចអូរដូនស្ងួន ស្ថិតក្នុង ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។

ជនសង្ស័យឈ្មោះ ទ្បូញ ស្រេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិសន្ទុកក្នុង ឃុំសន្ទុកក្នុង ស្រុកសន្ទុក ខេត្តកំពង់ធំ ។ បុរសនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមក្រោយពេលប្រើហិង្សាកាប់ជនរងគ្រោះឲ្យ រងរបួសធ្ងន់ ។

ចំណែកជនរងគ្រោះឈ្មោះ អឿន ឈត់( រងរបួស) ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សាក្សីបានឲ្យដឹងថា មុនពេលមានការកាប់គ្នានេះ បុរសទាំងពីរនាក់ ផឹកស្រាជាមួយគ្នាហើយពេលស្រវឹងក៏ឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក ជាហេតុធ្វើឲ្យជនសង្ស័យទ្រាំលែងបាន ស្ទុះ យកកាំបិតប៉័ងតោកាប់ក្បាលជនរងគ្រោះបណ្តាលឲ្យហូរឈាមសន្លប់នៅនឹងកន្លែង ហើយត្រូវសាច់ញាតិដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

រីឯជនសង្ស័យខាងលើត្រូវនគរបាលមូលដ្ឋានឃាត់ខ្លួននាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលគូលែនត្បូងដើម្បីបន្តនីតិវិធីតាមច្បាប់៕ សហការី


ចែករំលែក៖