ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌមានជ័យបង្ក្រាបនៅទីតាំងបើកកត់ឆ្នោតវៀតណាម ខុសច្បាប់ មួយកន្លែង ឃាត់ខ្លួនមនុស្ស៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យដឹកនាំ ដោយអភិបាលរងខណ្ឌមានជ័យ លោក ឌី រត្ន័ខេមរុណ នៅរសៀល ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨បានចុះ ទៅបង្ក្រាបនៅទីតាំងបើកកត់ឆ្នោតវៀតណាម ខុសច្បាប់ មួយកន្លែង និងឃាត់ខ្លួនមនុស្ស៣នាក់ផងដែរ ។

ប្រតិបត្ដិការចុះបង្ក្រាបផ្ទះលួចបើកកត់ឆ្នោតវៀតណាម ខុសច្បាប់ខាងលើនេះ ស្ថិតនៅផ្ទះជួល ផ្លូវវត្តពោធិញាណ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ដោយដកហូតលុយដុល្លារ៣៧០ដុល្លារ និងលុយខ្មែរ៥.០៧០.០០០រៀល រួម និងក្រដាស់កត់ឆ្នោតមួយចំនួនផងដែរ ។

ជនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១ឈ្មោះ ញាឹក កុសល ភេទប្រុស អាយុ៤៥ឆ្នាំ, ២ឈ្មោះ មួយ ហៀង ភេទស្រី អាយុ៣៥ឆ្នាំ និង៣ឈ្មោះ នោយ ពិសិដ្ន ភេទប្រុស អាយុ១៦ឆ្នាំ ។

បើតាម លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានឲ្យដឹងថា ក្រោយពីទទួលបានការណែនាំពីសំណាក់អភិ បាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី រួចមកលោក បានដឹកនាំ កម្លាំង និងអាជ្ញាធរមូលដ្ឋាន ចុះទៅទីតាំង លួចបើកកត់ឆ្នោតវៀតណាមខាងលើនោះបានឃាត់ខ្លួនមនុស្ស៣នាក់ និងដោយដកហូតលុយដុល្លារ៣៧០ដុល្លារ និងលុយខ្មែរ៥០៧០០០០រៀល ទូរស័ព្ទដៃ២គ្រឿង ត្រាថៃ្ងខែឆ្នាំ១ ប្រដាប់គិតលេខ២ រួម និងក្រដាស់កត់ឆ្នោតមួយចំនួនផងដែរ ។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបន្តថា ទីតាំងកត់ឆ្នោតវៀតណាមខាងលើធ្លាប់បានចាប់ម្តងហើយនៅតែលួចបើកកត់ឆ្នោតវៀតណាមដដែល ៕ ស រស្មី


ចែករំលែក៖