ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការ អង្គការ OIC ប្រទេសអារ៉ាបីសាអូឌីត ផ្ញើសារគាំទ្រសម្ដេចតេជោហ៊ុន សែន ដែលរៀបចំ ឲ្យមានអាហារស្រាយបួសរ៉ាម៉ាឌន ជាមួយថ្នាក់ដឹកនាំ

ចែករំលែក៖

ភ្នំពេញ៖ អគ្គលេខាធិការ នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) បានសម្ដែងការគាំទ្រ និងកោតសរសើរកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមាហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំ កម្មវិធី ជួបជុំ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសាអាហារស្រាយបួសរ៉ាម៉ាឌន របស់សាសនិក អ៊ីស្លាមកម្ពុជា ។ សាលិខិតគាំទ្រ របស់អគ្គលេខាធិការ នៃអង្គការសហប្រតិបត្តិការឥស្លាមOIC ប្រទេសអារ៉ាបីសាអូឌីតបានសសេរចុះនៅក្នុងគេហទំព័រ វើបសាយផ្លូវការSang កាលពីថ្ងៃព្រហស្បតិ៏ ២រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី៣១ឧសភា ឆ្នាំ២០១៨ ។

យោងតាមគេហទំព័រ ដែលបានចុះផ្សព្វផ្សាយ ផ្លូវការ នៃប្រទេសអារ៉ាប៊ីសាអូឌីតSabq នោះថា៖ ខ្ញុំជាអគ្គលេខាធិការ នៃអង្គការសហប្រតិបត្ដិការ(OIC) បណ្ឌិត យូសូហ្វ អាល់អូសៃមីន ប្រទេសអារ៉ាបីសាអូឌីត ខ្ញុំសូមគាំទ្រទាំងស្រុងចំពោះកម្មវិធីជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់តាមរយៈ ពិសារអាហារស្រាយបួសរ៉ាម៉ាឌន របស់សហគមន៏ខ្មែរអ៊ីស្លាម កាលពីរាត្រីថ្ងៃទី២៩ ឧសភា ២០១៨ ដែលរៀបចំឡើង ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជានិមិត្តរូប នៃការគោរពរបស់ប្រទេសកម្ពុជាចំពោះភាពសម្បូរបែប នៃវប្បធម៌ទូទៅ ដែលរស់នៅប្រកបដោយសុខដុមរមនា និងការអត់ឱន និងការឲ្យតំលៃខ្ពស់ពីរដ្ឋាភិបាលសម្រាប់សហគមន៍មូស្លីមកម្ពុជា ។

លោកបានបន្តទៀតថា៖ សមាហរណកម្ម និងការរួមរស់ដោយ សុខសន្តិភាព ជាគំរូដ៏ល្អមួយសម្រាប់បណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ យកគំរូតាម ។ លោកបានសង្កត់ធ្ងន់ថា ៖ រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកនូវការអត់ឱនចំពោះផ្នែកសាសនា នេះបង្ហាញយ៉ាងច្បាស់នូវភាពវិជ្ជមាន និងជាកត្តាមួយក្នុងចំណោមកត្តាផ្សេងៗ ដែលបញ្ជាក់ថា កម្ពុជាជាប្រទេសមានលក្ខណៈពិសេសក្នុងចំណោមប្រទេស ផ្សេងៗ នៅលើសកលលោក ។

ក្នុងន័យនេះលោកបានបន្ថែមថា ៖ ប្រទេសកម្ពុជាបានយកចិត្តទុកដាក់បំផុតចំពោះការរួមរស់ដោយ សុខសន្តិភាព និងភាពសុខដុមរមនា នៃអន្តរជំនឿ ហើយលោកបានស្នើសុំឱ្យសហគមន៍ឥស្លាម ទាំងអស់ត្រូវ ចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍ សេដ្ឋកិច្ច របស់ប្រទេស កម្ពុជា ឲ្យមានការីកចម្រើនឡើងថែមទៀត ៕ ដោយ៖ សំរិត


ចែករំលែក៖