ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូជែងមិនប្រយ័ត្នបណ្ដាលឲ្យដួលឃ្ទាតចូលទៅក្រោមរថយន្ដកិនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ជិះម៉ូតូដោយល្បឿនលឿនជែងរថយន្ដបើកនៅខាងមុខមិនប្រយ័ត្ន បណ្ដាលឲ្យដួលឃ្ទាតចូលទៅក្រោមកង់រថយន្ដផ្នែកខាងក្រោយកិនស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីយប់ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ។

មន្រ្ដីនគរបាលចរាចរណ៍ ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់ពុំទាន់ស្គាល់អត្ដសញ្ញាណ ភេទប្រុស ជិះម៉ូតូ១គ្រឿង ម៉ាកpulsar ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CM-8089 ។ ចំណែករថយន្ដ ម៉ាក HINO ពណ៌បៃតង ធុនធំ ប្រភេទសណ្ដោងរ៉ឺម៉ក របស់ក្រុមហ៊ុន អេស ខេ ពាក់ស្លាកលេខ ភ្នំពេញ3A-2249 បើកបរជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដ ដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជិះម៉ូតូ ម៉ាកpulsar ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត (កំពង់សោមទៅភ្នំពេញ) លុះជិះមកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏បានបន្ថែមល្បឿនជែងរថយន្ដបើកនៅខាងមុខ តែវ៉ាមិនផុតស្រាប់តែម៉ូតូជនរងគ្រោះដួល បណ្ដាលឲ្យជនរងគ្រោះឃ្ទាតចូលទៅក្រោមកង់រថយន្ដផ្នែកខាងក្រោយត្រូវកង់រថយន្ដកិនស្លាប់ភ្លាមៗ រីឯអ្នកបើករថយន្ដបានទុករថយន្ដចោលរួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលផ្នែកចរាចរណ៍ ស្រុកបានចុះទៅដល់កន្លែងកើតហេតុ រួចវាស់វែង និងកសាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយមកមអធិការដ្ឋាននគរបាល ស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ


ចែករំលែក៖