ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងទំនាស់ពាក្យសំដីផ្ទះអំពើហិង្សាកាប់គ្នារងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅចំណុចភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា អំពីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលបង្កឡេីងដោយជនសង្ស័យ ឈ្មោះ ឲ្យុត ភេទប្រុស អាយុ ៥២ ឆ្នាំ នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ឃាត់ខ្លួន បានធ្វេីសកម្មភាព យកពូថៅទៅកាប់ ជនរងគ្រោះកំពុង ដេកក្នុងអង្រឹងក្រោមផ្ទះឈ្មោះ ណាំ រីម ភេទប្រុស អាយុ ៣៨ ឆ្នាំ នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក បណ្តាលឲ្យរបួសធ្ងន់ ( ចំស្មងជេីង ) ក្នុងករណីនេះកម្លាំងនគរបាលបានចាប់ឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ប៊ុន រិទ្ធី


ចែករំលែក៖