ខេត្កកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ក្រោយពីសាច់ញាតិ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលជិះម៉ូតូម្នាក់ឯង បត់ឆ្លងផ្លូវត្រូវបានរថយន្តបើកលឿន បុកអូសជិត២០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ នគរបាលឃាត់បានទាំងរថយន្ត និងអ្នកបើកបរ កាលពីវេលាម៉ោង០៦ និង១០នាទីព្រលប់ ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវប៉េតុងអ៊ុតធី ត្រង់ចំណុចមុខផ្ទះឈ្មោះហនក្នុងភូមិព្រៃទទឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុកបាននិយាយឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ( ប្រន់ធា) ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ 3D2197 បើកបរដោយឈ្មោះគឹម វិឆៃ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅក្នុងភូមិកណ្តាល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ។
នគរបាលបានបន្តទៀតថា រថយន្តខាងលើបាន បើកបរតាមផ្លូវប៉េតុងខាង មកពីទិសខាងកើតទៅទិសខាងលិច លុះពេលធ្វើដំណើរមក ដល់ចំណុចកើតហេតុ ខាងលើបានបុកម៉ូតូ០១គ្រឿង ម៉ាកហុងដា C125-ស៊េរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F5776 បើកបរដោយឈ្មោះ អឹុម រ៉ុម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិព្រៃទទឹងកើត ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ ដែលកំពុងតែជិះម្នាក់ឯងចេញពីផ្ទះឈ្មោះ មោក ពីទិសខាងជើងបត់ទៅកើត ត្រូវរថយន្តមកពីទិសខាងកើតបុកកិន និង ជាន់ពីលើអូសជិត២០ម៉ែត្រ ។
ក្រោយកើតហេតុកាបណ្តាលឈ្មោះអុឹម រ៉ុម អ្នកបើកម៉ូតូរងគ្រោះធ្ងន់ បញ្ជូនដល់មន្ទីរពេទ្យ ដល់ពាក់កណ្ដាលផ្លូវ បានស្លាប់ ។
វត្ថុតាងពាក់ព័ន្ធរក្សាទុកនៅប៉ុស្តិ៍ឃុំវាល ចំណែកអ្នកបើកបរថយន្ត សមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក រង់ចាំបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ក្រោយពីនគរបាលជំនាញវាស់វែងសាកសពប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សេនា សក្តិ