ព័ត៌មានទាន់ហេតុការណ៍៖

កម្មករឡធ្យូងចំនួ៤នាក់បានសន្លប់បន្តបន្ទាប់គ្នាក្នុងឡធ្យូងរបស់ក្រុមហ៊ុនហ្ត្រីនអាយលែន

ចែករំលែក៖

ខេត្តក្រចេះ៖ កម្មករឡធ្យូងបានសន្លប់បន្តបន្ទាប់គ្នានៅក្នុងឡធ្យូងមួយកន្លែង របស់ហ៊ុនហ្គ្រីនអាយលែន នៅភូមិក្បាលដំរី ឃុំក្បាលដំរី ស្រុកសំបូរខេត្តក្រចេះនៅ រសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ។

បើយោងតាមសម្តីអ្នករួមការងារដែលដឹកពួកគាត់មកសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តក្រចេះ បានឲ្យដឹងថា មុនពេលកើតហេតុ មានកម្មករម្នាក់ចុះចូលទៅក្នុងឡធ្យូងដែលមានជម្រៅ៣ម៉ែត្រ កន្លះ រំពិចនោះបានស្រែកឲ្យ ជួយផងភ្លាមៗនោះដែរ កម្មករចំនួនបីនាក់ដែល នៅខាងលើក៏ចុះជួយគ្នាជាបន្ត បន្ទាប់ធ្វើឲ្យជាប់គាំង ក្នុងឡធ្យូងទាំងអស់គ្នាដោយ សារអត់ខ្យល់ឧកស៊ីហ្សែន។

កម្មករដែលរងកាគ្រោះថ្នាក់ក្នុងហតុការណ៍នោះទី១ឈ្មោះ ស៊ី នឿន ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិអញ្ចាញ ឃុំដា ស្រុកចិត្តបុរីខេត្តក្រចេះ ទី២ឈ្មោះមឹង វ៉ុន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិព្រែកជិក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ទី៣ឈ្មោះសាំង សុលីស ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកំពង់ដរ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ទី៤ឈ្មោះគ្រី ណាវី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វខេត្តក្រចេះ។

បើតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅជិតក្រុមហ៊ុន ហ្គ្រែនអាយឡែននោះ សូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ឡធ្យូងដែលនៅក្នុងក្រុមហ៊ុន មួយនេះគឺដំណើការជារៀងរាល់ថ្ងៃជាច្រើនឆ្នាំមកហើយ មិនដែលមានបញ្ហាអ្វីនោះទេ។

ដោយឡែកសំរាប់រសៀលថ្ងៃ ទី៣១ ខែឧសភា ឆ្នាំ២០១៨ ប្រហែលជាមេកានោះបង្ខំឲ្យកម្មករជាកូនឈ្នួល ឲ្យចូលទៅបាធ្យូងចេញពីឡ មុនពេលកំណត់ បើកឡដែលនៅពុំទាន់រលត់អស់នៅកំដៅនឹងផ្សែងទើប បណ្តាលឲ្យកម្មករពល់ផ្សែងថប់ដង្ហើមដួលសន្លប់បែបនេះ ហើយម្យ៉ាងទៀតនៅក្នុងឡនោះអាចមិនទាន់អស់ខ្យល់ឧកស៊ីហ្សែនគ្រប់គ្រាន់ទើបបណ្ដាលឲ្យសន្លាប់បែបនេះ។

គួរបញ្ជាក់ថា សម្រាប់ខេត្តក្រចេះថ្មីៗនេះគឺមា៣ករណីហើយ ទី១ករណីពុលទឹក ទី២ ករណីពុលនំបាំង និងទី៣ គឺករណីសន្លាប់ដួលនេះតែម្ដង ៕ មាស សុផាត


ចែករំលែក៖