ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ ទំនាក់ទំនងការទូតរវាងកម្ពុជា ថៃ ដ៏ល្អនេះ នាំឲ្យអ្នកវិនិយោគថៃមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើង 

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា  បានបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងកម្ពុជា ថៃ ដ៏ល្អ បែបនេះ និងនាំឲ្យអ្នកវិនិយោគទុនប្រទេសថៃ បានចាប់អារម្មរណ៍ មក បណ្ដាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ នេះដោយសារនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់បែបនេះ ខណៈលោកទទួលជួបពិភាគ្សាការងារ ជាមួយ អតីតប្រធានរដ្ឋសភាថៃ លោកWan Muhamad Noor Matha ក៏ដូចជាការជូនដំណើរការអញ្ជើរនិវត្តន៍របស់គណៈប្រតិភូ បន្ទាប់ពីបានចូលរួម ក្នុងពិធីទទួល ទានអាហារស្រាយបួស រ៉ាម៉ាឌនរបស់សាសនាឥស្លាមកម្ពុជា ដែលរៀបចំដោយប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ។ ជំនួបនេះបានបរព្រឹត្ដទៅកាលពីថ្ងៃសុក្រ៣រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី០១ មិថុនា ឆ្នាំ២០១៨ នៅស្នាក់ការកណ្ដាលអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ជំនួបរវាងគណៈដឹកនាំអ៊ីស្លាមកម្ពុជា និងថ្នាក់ដឹកនាំប្រទេសថៃ នៅពេលនេះ គឺបានបង្ហាញពីភាតរភាពទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីកម្ពុជា-ថៃ ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍ ។ ការទំនាក់ទំនងដ៏ល្អនេះ ក៏ជាការបង្ហាញឲ្យ អ្នកវិនិយោគទុនថៃ ឃើញពីទំនុកចិត្ដយូរអង្វែងម៉ឺនឆ្នាំផ្នែកការទូត រវាងប្រទេសទាំងពី ។  លោក អូស្មាន ហាស្សាន់ក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមអបអរសាទរ និងជ្រោមជ្រែងចំពោះពិធីទទួលទានអាហារស្រាយបួសរ៉ាម៉ាឌន របស់សាសនា អ៊ីស្លាមកម្ពុជា ដែលរៀបចំដោយប្រមុខរារដ្ឋាភិបាលកម្ពុជា ។
លោក Noor Matha លើកឡើងថា៖ លោកតែងតែកោតសរសើរ ពីវីរភាពដ៏អង់អាច និង ភាពប៉ិនប្រសប់នៃការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែង ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការរៀបចំពិធីអាហារស្រាយបួសរ៉ាម៉ាឌន របស់សាសនាឥស្លាមកម្ពុជា លើកទី៥ ដែលប្រារព្ធធ្វើឡើងនាល្ងាចថ្ងៃទី២៩ ឧសភា ២០១៨ ក្រោមការរៀបចំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាន់តែធ្វើអោយរូបលោកមើលឃើញថា កាយវិការនៃភាពសាមញ្ញ ស្និទ្ធស្នាល និងភាតរភាពរបស់សម្តេចតេជោ បានស្តែងចេញអោយឃើញពីហេតុផលយ៉ាងច្បាស់ពីសន្តិភាពសុខដុមបនីយកម្ម ដែលកម្ពុជាកំពុងទទួលបាន ហើយក៏ជាផ្នែកមួយយ៉ាងសំខាន់ ដែលដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ រីកចម្រើនទៅមុខជាលំដាប់ ។
លោក Wan Muhamad Noor Matha ក៏បានរំលឹកថា៖ លោកជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាមប្រទេសថៃដែល ធ្លាប់ធ្វើជាអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅឆ្នាំ ១៩៩៤- ១៩៩៥ ខណៈឆ្នាំ១៩៩៦-២០០០ លោកជាប្រធារដ្ឋសភា ហើយឆ្នាំ ២០០១ជារដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងគមនាគមន៍ និង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅឆ្នាំ ២០០២ ៕  សំរិត

ចែករំលែក៖