ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកដៃឆៅចាក់សម្លាប់ស្រី្តម្នាក់ធ្លាយបំពង់កពីម្ខាងទៅម្ខាង សង្ស័យគំនុំ

ចែករំលែក៖

ខេត្តព្រះវិហារ៖ ឃាតកដៃឆៅបានចាក់សម្លាប់ស្រ្តីម្នាក់ ចំបំពង់ក ធ្លាយពីម្ខាងទៅម្ខាង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមរួចគេចខ្លួនបាត់ កាលពីព្រឹក ថ្ងៃព្រហស្បត្តិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងដីចម្ការចម្ងាយពីភូមិប្រហែល៤គីឡូម៉ែត្រ ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ស្ត្រីរងគ្រោះឈ្មោះ ហៀប សុភាព អាយុ៥១ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅកន្លែងកើតហេតុខាងលើ ត្រូវបានជនមិនស្គាល់មុខ ចាក់ចំបំពង់ក ធ្លាយពីឆ្វេងទៅស្តាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។ ក្រោយពីកើតហេតុហើយនោះ សមត្ថកិច្ចក៏បានចុះទៅធ្វើកោសល្យវិច័យលើសាកសព រួចបានធ្វើការសន្និដ្ឋានថា ករណីនេះ ជាករណីឃាតកម្ម ដោយគំនុំ ។

សមត្ថកិច្ចកំពុងដុតដៃដុតជើងស្វែងរកចាប់ខ្លួនជនដៃដល់ ហើយសាកសពក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យរួច បានប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕សហការី


ចែករំលែក៖