ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកចុងរំលោភកូនស្រីខ្លួនឯងអាយុ៥ឆ្នាំបានសម្រេចត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្កកណ្ដាល៖ បុរសម្នាក់ដែលជាឪពុកចុងបានធ្វើសកម្មភាពរំលោភកូនស្រីខ្លួនឯងអាយុ៥ឆ្នាំរហូតបានសម្រេច ចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង១០នាទី ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជួលស្ថិតក្នុងភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ វង្ស សុខា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ (ឪពុកចុងកុមារីរងគ្រោះ) រីឯកុមារីរងគ្រោះឈ្មោះ វ ដណ អាយុ៥ឆ្នាំ។ ជនសង្ស័យនិងកុមារីរងគ្រោះមានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ បានយកកូនស្រីអាយុ៦ខែទៅព្យាបាលនៅមន្ទីរពេទ្យគន្ឋបុប្ផា រាជធានីភ្នំពេញ ដោយទុកកូនស្រីជាកុមាររងគ្រោះ អាយុ៥ឆ្នាំនៅជាមួយប្តី(ជនសង្សយ័ត្រូវជាឪពុកចុង) រហូតមកដល់វេលាម៉ោង១៤ ម្ដាយកុមារីរងគ្រោះបានត្រឡប់មកពីពេទ្យវិញ ក៏បានឃើញកូនស្រីរងគ្រោះមានអការក្ដៅខ្លួនខុសពីធម្មតា ភ្លាមនោះក៏យកកុមារីរងគ្រោះទៅពេទ្យ ដោយពេទ្យពិនិត្យឃើញថា ប្រដាប់ភេទកុមារីរងគ្រោះមានបញ្ហា (មានករណីរំលោភ) ។

ប្រភពដដែលបន្តទៀតថា ក្រោយពីដឹងថាកូនស្រីត្រូវបានគេរំលោភសេពសន្ថវៈ ដោយមានការសង្ស័យទៅលើប្តីរបស់ខ្លួន ភ្លាមនោះក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសារិកាកែវ ដើម្បីធ្វើការចាប់ខ្លួន ។ ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងភ្លាម សមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមច្បាប់ ៕ ស្អាងជ័យ

 


ចែករំលែក៖