ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំហ្វ្រាំងមិនស៊ីជ្រុកបុករថយន្ត២គ្រឿងនៅលើផ្លូវជាតិលេខ៦

ចែករំលែក៖

ភ្នំពេញ: រថយន្តធុនធំហ្វ្រាំងមិនស៊ីជ្រុកបុករថយន្ត២គ្រឿងខូចខាតសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះមិនមានអ្នករបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០ព្រឹក ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C 7831 ចំណែករថយន្តរងគ្រោះទី១.ម៉ាក ម៉ាស្តា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA- 5849 និងរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាកាមរី ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ2B -1841ជារថយន្តរបស់សាលាបង្រៀនបើកបរដៃចំណាប់អ្នកបើករថយន្តទាំង៣គ្រឿងមិនត្រូវបានស្គាល់ឈ្មោះនោះទេ។

ប្រភពពត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត២គ្រឿងបើកមុខក្រោយគ្នាតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើតដោយរថយន្តកាមរីបើកមុខរថយន្តហ៊ីយ៉ាន់ដាយបើកពីក្រោយខណ:មកដល់ចំណុចកើតហេតុរថយន្តកាមរីបានឆ្លងផុតមុនស្របពេលនោះក៏មានរថយន្តធុនធំប្រភេទដឹកដី បើកក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវជាតិលេខ៦ ដោយសារជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុករថយន្តម៉ាស្តាចំហៀងខាងស្តាំពេញទំហឹងរួចរថយន្តបង្កក៏ជ្រុលទៅបុករថយន្តកាមរីរបស់សាលាបង្រៀនបើកដៃចំណាប់បន្ថែមទៀតទើបអស់ល្បឿនឈប់។

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តទាំង៣គ្រឿងបានសម្របសម្រួលគ្នានៅកន្លែងកើតហេតុដោយភាគីខាងរថយន្តបង្កចេញថ្លៃជួសជុលរថយន្តទាំង២គ្រឿដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ជ្រោយពេជ្រ


ចែករំលែក៖