ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនពេលជែងមិនផុតប៉ះដៃកង់ដួលរណូករណែលរបួសធ្ងន់ធ្ងរ២នាក់ភាគី ម្ខាងទៀតរត់បាត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហើចណាស់ ក៏មានមនុស្សប្រុសស្រី២នាក់ប្តីប្រពន្ធបានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គភ្លាមៗ និងម្នាក់ទៀតបានរត់គេចខ្លួនចោលម៉ូតូ ខណៈដែលបុរស២នាក់ប្តីប្រពន្ធជិះម៉ូតូឌុបគ្នាហើយឌុបកង់ពីក្រោយច្រងេងច្រងាង ហើយត្រូវបានម៉ូតូបុរសវ័យចំណាស់ម្នាក់បើកបញ្ច្រាសទិសជែងគេមិនផុត ក៏ទាក់ដៃកង់បណ្តាលឲ្យដួលរណូករណែលលើផ្លូវជាតិលេខ៤៤ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៤ និង៣០នាទីរសៀល ថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣០ទៅលេខ១៣១ស្ថិតនៅក្នុងភូមិត្រពាំងក្អែក ឃុំ វាលពង់ ឧដុង្គខេត្តកំពង់ស្ពឺ ។

នគរបាលចរាចរណ៍ស្រុកឧដុង្គបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសវ័យចំណាស់ម្នាក់បានជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុងទិសដៅពីលិចទៅកើតម៉ូតូម៉ាក HONDAC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT8615 បើកបរដោយឈ្មោះ ជឹម សុផលភេទប្រុស អាយុ៥៣ឆ្នាំមុខរបរធ្វើស្រែ រស់នៅក្នុងភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានបើកលឿនជែងម៉ូតូ១គ្រឿងទៀតម៉ាកHONDA សេ125ស៊េរី ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H0155 បើកបរដោយឈ្មោះភិន ភុនភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិចំបក់ស ឃុំ រុងរឿង ស្រុកថ្ពងកំពង់ស្ពឺបានឌុបប្រពន្ធឈ្មោះភឿន ភា អាយុ៣២ឆ្នាំ និងដឹកកង់មួយគ្រឿងទៀតពីក្រោយ ធ្វើឲ្យម៉ូតូបុរសវ័យចំណាស់បើកបរជែងទៅប៉ះ និងកង់ចំដៃចង្កូតបណ្ដាលឲ្យម៉ូតូទាំងពីរដួលនៅលើផ្លូវជាតិលេខ៤៤រណូករណែល បណ្តាលរងរបួសធ្ងន់ធ្ងរទាំង២នាក់ប្តីប្រពន្ធ ចំណែកបុរសបង្កហេតុបានទុកម៉ូតូចោលរត់គេចខ្លួនបាត់ស្រមោល ។

នគរបាលស្រុកបាននិយាយឲ្យដឹងថា ម៉ូតូទាំងពីរគ្រឿងរងការខូចកម្រិតស្រាល ។ ក្រោយកើតហេតុនគរបាលជំនាញបានចុះទៅវាស់វែងហៅរថយន្តសាមុយដឹកអ្នករបួសយកទៅសង្គ្រោះចំណែកឯ វត្ថុតាងទាំង២គ្រឿងត្រូវបាននគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍វាលង់រង់ចាំដោះស្រាយនៅពេលក្រោយទៀត ៕ សេនា សក្តិ


ចែករំលែក៖