ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចូលនិវត្តន៍ម្នាក់ធ្លាក់ពីលើដើមឈើស្លាប់គួរឲ្យសង្វេគ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ជានគរបាលចូលនិវត្តន៍ម្នាក់ ភ្លៀតស្នៀតធ្លាក់ពីលើដើមឈើទឹកដោះគោស្លាប់គួរឲ្យសង្វេគ នៅគ្រាដែលគាត់បានព្យាយាមឡើងកាប់មែកឈើ ១ដើមនោះ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង០០នាទី ព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចដើមឈើ(ទឹកដោះគោ)ក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ត្រឹប សាត ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជានគរបាលនិវត្តន៍ជន មានទីលំភូមិ.ឃុំកើតហេតុខាងលើ។

ប្រភពខាងលើបន្តទៀតថា ក្រោយកើតហេតុស្ថាប័នជំនាញពាក់ព័ន្ធបានសហការគ្នា ចុះស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់ គាត់ពិតជាអាចបណ្ដាលមកពីធ្លាក់ពីលើដើមឈើពិតប្រាកដ ហើយបានធ្វើកំណត់ហេតុត្រឹមត្រូវផងដែរ ទើបប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖