ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗបន្ទាប់ពី ក្មេងស្រីរងគ្រោះបានរអិលជើងចូលទៅក្នុងស្រះទឹកនៅក្នុងសាលា ដែលពួកគេកំពុងលេង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងជិត១១ ថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចសាលាវិទ្យាល័យហ៊ុនសែនកំពង់ត្រឡាចស្ថិត ក្នុងឃុំអូឬស្សី ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសុខ ស៊ីណាវី អាយុ១០ឆ្នាំមានឪពុកឈ្មោះ សុខ ចំរើន ម្ដាយឈ្មោះ កែវ សុខា រស់នៅភូមិឃុំខាងលើ ។
តាមប្រភពពីក្មេងដែលលេងទឹកជាមួយគ្នា បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រី សុខ ស៊ីណារី រួមនិងក្មេងៗ៣ទៅ៤នាក់បាននាំគ្នាមកលេងទឹកស្រះក្នុងសាលាវិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច ដែលស្ថិតនៅក្បែផ្ទះរបស់ពួកគេដែរ នៅពេលដែលក្មេងៗជាច្រើនកំពុងលេង ក្មេងស្រីរងគ្រោះបានចុះទៅលេងមួយសន្ទុះហើយដែរ រួចបានចុះទៅកន្លែងផ្សេង ដែលជាកន្លែងជ្រៅហើយរអិលជើងចូលទៅក្នុងទឹកជ្រៅតែម្តង បណ្តាលឲ្យក្មេងស្រី រងគ្រោះលង់ទឹស្រះ ឃើញដូចនេះ ក្មេងៗដែលនៅលេងនោះបានរត់ទៅហៅម្តាយឪពុកដែលកំពុងលក់នៅក្នុងសាលានេះ ។
ពេលមកដល់ដល់ឪពុកបានចុះស្រង់កូនភ្លាមដែរ តែអកុសល ក្មេងស្រីរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ ប៉ុន្តែដោយសារមិនអស់ចិត្ត ឪពុកបានយក កូនទៅមណ្ឌលសុខភាពទៀត ដើម្បីឲ្យគ្រូពេទ្យជួយ តែក្មេងស្រីបានស្លាប់បាត់ទៅហើយ រួចក៍បានដឹកសពកូនមកផ្ទះ តែម្តង ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីពិនិត្យសាកសពនេះ ក្មេងស្រីនេះពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន ហើយបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា