ខេត្តកំពង់ចាម ៖ អំពើអត្តឃាតចាក់ជាច្រើនកាំបិតសម្លាប់ខ្លួនឯងមួយបានកើតឡើង រហូតបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកភូមិ រហូតអាជ្ញាធរសមត្ថកិច្ច កាលពីថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានពីម្តាយបានឲ្យដឹងថា កូនគាត់ឈ្មោះណន ប៊ុណ្ណា ហៅមាប់ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។ ម្តាយបញ្ជាក់ថា កូនគាត់មានជំងឺសរសៃប្រសាទជាយូរមកហើយ ដោយបានព្យាបាលអស់ពេលជាច្រើន តែនៅមិនធូរស្រាល រហូតមកដល់ថ្ងៃកើតហេតុ កូនគាត់បានយកកាំបិតចុងស្រួចចាក់ពោះខ្លួនឯងជាច្រើនកាំបិតបណ្តាលឲ្យស្លាប់នៅមុខផ្ទះតែម្តង។
ក្រោយកើតមានករណីនេះ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួច ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណៈ