ព័ត៌មានទាន់ហេតុការណ៍៖

បុសម្នាក់ស្លាប់ខណៈបើកម៉ូតូសណ្ដោងរ៉ឺម៉កមិនប្រយ័ត្នក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលបើកម៉ូតូសណ្ដោងរ៉ឺម៉កមិនប្រយ័ត្ន បណ្ដាលឲ្យក្រឡាប់ធ្លាក់ផ្លូវស្លាប់ភ្លាមៗ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ​ខេត្តណ្ដាល​ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណ បើកម៉ូតូWAVE ធុនសេ១២៥ ពណ៌ក្រហម​ គ្មានផ្លាកលេខ ស្លាប់នៅកន្លែងកើតហេតុ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះបើកម៉ូតូសណ្ដោងរ៉ឺម៉កក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន លុះមកដល់កន្លែងកើតហេតុបានរេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់សង្កត់ជនរងគ្រោះជាអ្នបើកស្លាប់ភ្លាមៗតែម្ដង ។ ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលជំនាញបានចុះមកពិនិត្យវាស់វែងកន្លែងកើតហេតុ រួចបញ្ជាក់ថា

ករណីខាងលើនេះគឺបណ្ដាលមកពីអ្នក​បើកបរម៉ូតូសណ្ដោងរ៉ឺម៉ក បើកបរនៅក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ទើបស្លាប់បែបនេះ ។ ចំណែកសពជនរងគ្រោះ សមកិច្ចកំពង់ស្វែងរកក្រុមគ្រួសារមកទទួលដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖