ខេត្តស្ទឹងត្រែង៖ ឈ្មួញកំពុងសម្រុករកស៊ីដឹកឈើតាមរថយន្តបង្កប់អ្នកដំណើរ និងរថយន្តកាមរីទំនើប និងតាមម៉ូតូ ជារៀងរាល់ថ្ងៃ និងយប់ បច្ចុប្បន្នកំពុងតែកាក់កប នៅមុខជំនួញឈើខុសច្បាប់ គ្រប់ប្រភេទឈើធ្នង់ ឈើបេង ឈើគ្រញូង ដឹកចេញពីឃុំស្តៅ ក្នុងស្រុកសេសាន និងក្នុងស្រុកសៀមប៉ាង តាមម៉ូតូពេញៗ ជារៀងរាល់ថ្ងៃ និងយប់ គ្មានខ្លាចកុងត្រូលជជុះ នៅតាមដងផ្លូវនោះឡើយ ដែលឈរជើងគ្រប់ស្ថាប័ន ជាពិសេសនាយសង្កាត់ដុងក្រឡ ដោយមានកូនចៅម្នាក់ ឈ្មោះ(ឆេន) អង្គុយដាក់ប៉ុស្តិ៍ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ គ្រប់ស្ថាប័ន ដាក់ក្បាលឡានចាំជាស្រេច នៅទល់មុខផ្លូវចូលវត្ត ភូមិហាងខូរបាន សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង មើលផ្លូវរាប់ក្បាលឡាន ក្បាលម៉ូតូ និងក្បាលគោយន្តកន្ត្រៃ ទាំងយប់ និងថ្ងៃ រូចរាយការណ៍ឲ្យមេរបស់ខ្លួន។
តាមប្រភពពីប្រជាពលរដ្ឋបាននិយាយថា សព្វថ្ងៃបទល្មើសនៅតែបន្តធ្វើ សកម្មភាពដឹកឈើល្មើសច្បាប់ ជារៀងរាល់ថ្ងៃ មិនថាឡាន និងម៉ូតូនោះទេ គ្រាន់តែស៊ីញ៉ូ ឬក៏ខលប្រាប់មុនបានហើយ ពេលខ្លះឈ្មួញបើកឡានដឹកឈើ មកឈប់ លេងល្បែងផឹកស្រាជាមួយសមត្ថកិច្ច សប្បាយសើចក្អាក់ក្អាយ ទៅវិញហាក់បីដូចជាស្និទ្ធស្នាល ជាមួយសមត្ថកិច្ចពាក់ព័ន្ធ គ្រប់ស្ថាប័ណ្ណទើបឈ្មួញហ៊ានគឃ្លើន ព្រោះមានលោក(ឆេន)នាយ រងសង្កាត់ដុងក្រឡ មើលផ្លូវឲ្យមេគាត់ឈ្មោះសួន មេងលី ទៀតផង។
ប្រភពដដែលបានបន្តទៀតថា ចំណែកក្រុមម៉ូតូដឹកឈើទាំងនោះ គេបានឲ្យដឹងដែរថា គេរកស៊ីបាន ក៏ដោយសារមេព្រៃដែរ បើគាត់បិទដាក់ក្បាលឡាន ចាំចាប់ដូចមុនៗទៀត ច្បាស់ជាដាច់បាយហើយ ហើយពួកគាត់ដឹកនេះ ក្នុងម៉ូតូមួយ ត្រូវបង់ឲ្យមេព្រៃ១ម៉ឺនរៀល និងស្ថាប័នផ្សេងៗទៀតខ្លះ ៥ពាន់ ទៅ១ម៉ឺនរៀលដែរ ចំណែកឡាន ក៏បង់ទៅជំនាញមិនសូវខុសគ្នា និង ម៉ូតូគោយន្តកន្ត្រៃប៉ុន្មាននោះដែរ។
តាមពិតពួកគេមុននឹងចេញដឹកឈើ ត្រូវរាយការណ៍មុនជៀសវាង កុំឲ្យមេព្រៃគាត់ខឹងទាន់ បើគាត់ខឹង និងចាប់យកទាំងអស់ហើយបិទផ្លូវខានរកតែម្តង។
ជុំវិញរឿងនេះ លោក សួន មេងលី គាត់ថា ពួកគេដឹកឈើតាមម៉ូតូ និងឡាននេះ គាត់មិនដែលបានស្អីពីពួកនេះទេ ហើយបើឃើញហៅ គេរកប្រេងសាំងគេទៅ ព្រោះមិនដឹងធ្វើម៉េចទេ ពួកនេះនោះ។
គួរបញ្ជាក់ថា បច្ចប្បន្ននេះឈ្មួញ កំពុង តែប្តូររូបភាពពីដឹកពេញឡានមកកន្លះជួលភ្ញៀវឲ្យជីះបន្លំអ្នកធ្វើដំណើ និងដឹកតាមម៉ូតូវិញ រួចដឹកមកស្តប់ក្នុងខេត្តតាមផ្ទះសំណាក់ និងរោងសិប្បកម្មនានា រួចសាងដាក់ឡាន ដឹកបន្តនៅពេលយប់ស្ងាត់ចេញ ទៅខេត្តរតនៈគីរី និងខេត្តក្រចេះ រូបភាពទាំងនេះសុទតែជាល្បិច របស់សមត្ថកិច្ច និងមន្ត្រីជំនាញទាំងអស់ ដើម្បីបានចំណូលក្រោមតុ គ្រាន់ចែកគ្នាចិញ្ចឹមឆ្នាំងបាយពួកគាត់ រួចលួចឆ្លងដែនទៅប្រទេសវៀតណាមលក់យ៉ាងរំភើយ ។
ខ្លះទៀតដឹកតាមម៉ូតូរហូតដល់ក្រោលគោលក់ឲ្យឧកញ៉ា យកការចិញ្ចឹមគោបាំងមុខ ធាតុពិត រកស៊ីទុច្ចរិទ្ធទិញលក់ឈើ យកក្រោលគោធ្វើឃ្លាំងស្ទុបឈើទៅវិញ ឋិតក្នុងស្រុកស្នួល ខេត្តក្រចេះ ឯម៉ូតូដឹកជញ្ជូនឈើជាហូរហែ ដូចហែកឋិន ចំណែកសមត្ថកិច្ចមន្ត្រីជំនាញ ពាក់ព័ន្ធទាំងអស់ នៅឃ្លាំមើលតាមដងផ្លូវ ដើម្បីលាក់បាំងពីក្រសែភ្នែកអ្នកសារព័ត៌មានការពារឲ្យឈ្មួញតែប៉ុណ្ណោះ ។
ដូច្នេះប្រជាពលរដ្ឋស្នើសុំឲ្យលោកម៉ុម សារឿន គណៈបញ្ចាការឯកភាពខេត្ត គួរតែចាត់វិធានការ ទៅលើមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលដាក់កុងត្រូលជជុះ នៅចំណុចគល់ស្ពានសេកុង និងគល់ស្ពានមេគង្គ ដែលអង្គុយចាំយកលុយពីបទល្មើស និងប្រដេញរថយន្តតាមម៉ូតូ គោយន្តកន្ត្រៃ និងរថយន្តដឹកឈើ ជាថ្នូរ នឹងមិនបង្ក្រាបទៅវិញ វាធ្វើឲ្យប៉ះពាល់ដល់កិត្តិនាមរបស់ខេត្តផង និងស្នើសុំឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការផង ៕ មាស សុផាត