ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តLEXLIS 570 បើកបុកជាមួយរថយន្ដម៉ាស្ដា ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក LEXLIS 570 មួួយគ្រឿង បានបើកទៅបុកជាមួយរថយន្ដម៉ាស្ដា ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីររងការខូចខាតឲ្យរងខូចខតយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសធ្ងន់ធ្ងន់នោះទេ ។

ហេតុការគ្រោះថ្នាក់ចរចរាណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅ ចំណុចផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲយដឹង នៅមុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកLEXLIS 570 ស៊េរីទំនើបមួយគ្រឿង ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 2AJ-5579 ដែលបើកបរដោយបុរសជនជាតិចិនរួមជាមួយមិត្តភ័ក្ត ទិសដៅពីជើងទៅត្បូង ទិសដៅបញ្ច្រាស់ចររាណ៍ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ដមួយគ្រឿងទៀតម៉ាក ម៉ាស្ដា ពណ៌ទឹកប្រាក់ ដែលពាក់ស្លាកលេភ្នំពេញ 2Y-5922 បើកបរដោយបុរសម្នាក់មិនស្គាល់អត្ដសញ្ញាណក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនបណ្ដាលឲ្យជ្រុលចង្កូតទៅបុករថយន្តLEXLIS 570 ដែលបើកបញ្ច្រាសទិសគ្នានោះពេញទំហឹង បណ្ដាលឲ្យរថយន្តម៉ាស្ដាផ្លោងខ្ទាតធ្លាក់ផ្លូវ ធ្វើឲ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ ។

ក្រោយកើតហេតុ​ ម្ចាស់រថយន្តទាំងពីរ​មិនបានចរចរណ៍នៅនិងកន្លែងកើតហេតុនោះទេ ។ បន្ទាប់មកសម្ថកិច្ចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចររាចរណ៍ នៃស្នងការដ្ឋាននគរបាលចររាចរណ៍ធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿងទៅរក្សាទុក រង់ចាំ​ការដោះស្រាយគ្នា​តាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖