ខ្សែបម្រើអន្តរជាតិប្រេស៊ីល Fred បានមកពិនិត្យសុខភាពនៅក្នុងក្លិប បិសាចក្រហមManchester United មុននឹងចុះកិច្ចសន្យាផ្លាស់ចេញពី Shakthar Donetsk របស់អ៊ុយក្រែនមកកាន់ប្រទេសអង់គ្លេសក្នុងតម្លៃខ្លួន៥៣លានផោន។
កីឡាករវ័យ២៥ឆ្នាំរូបនេះក៏បានចូលរួមក្រុមជម្រើជាតិប្រេស៊ីលនៅក្នុងកម្មវិធីមិត្តភាព ដែលពួកគេបានយកឈ្នះលើក្រុមក្រូអាត 2-0 ផងដែរ។ Fred នឹងក្លាយទៅជាកីឡាករដំបូងគេ ដែលក្លិបបិសាចក្រហមទិញយកមកពង្រឹងក្លិបសម្រាប់រដូវកាលថ្មី។
គូប្រជែងធំរបស់ក្លិបបិសាចក្រហមគឺក្លិបManchester City ក៏ធ្លាប់បានចរចាទិញកីឡាករ Fred ដែរតែមិនបានសម្រេច។ ចំណែកលោក Tite គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលចង់ឲ្យកូនក្រុមរបស់គាត់ដោះស្រាយបញ្ហាផ្ទេរក្លិបរួចរាល់កាន់ឆាប់កាន់តែល្អមុនពេលកម្មវិធីWorld Cupឈានចូលមកដល់។
គួរបញ្ជាក់ថា Fred មកលេងឲ្យក្រុម Shakhta នៅក្នុងឆ្នាំ២០១៣ ហើយជាប់ជម្រើសជាតិប្រេស៊ីលលេងនៅក្នុងកម្មវិធីពានរង្វាន់អាមេរិកខាងត្បូង Copa America ឆ្នាំ២០១៥ផងដែរ ៕ ដេវីត