ខេត្តត្បូងឃ្មុំ៖ ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នេះស្នងការនគរបាលខេត្តត្បូងឃ្មុំបានប្រារពពិធីបិទ វគ្គបំប៉នជំនាញអន្តរាគមន៍ពិសេសជំនាន់ទី២ និងបើកវគ្គបំប៉នជំនាញអន្តរាគមន៍ ពិសេសជំនាន់ទី៣ ក្រោមអធិបតី លោកឧត្តសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការនៃអគ្គស្នងនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការអញ្ជើញចូលរួមពីលោក ជាម ចាន់សោភ័ណ្ឌ អភិបាលរងខេត្តត្បូងឃ្មុំ និងលោក ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគបាលខេត្តត្បូងឃ្មុំផងដែរ។
ពិធីនេះ មានការចូលរួម លោកលោក ស្រីស្នងការរង លោកនាយ ការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំលោកមេ បញ្ជាការវរៈសេនាតូចកសរពារព្រំដែនគោកលេខ៦១៥ ,៦១៧ និងអធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង០៧ ៕ ស សម