ប៉ោយប៉ែត៖ សពបុរសម្នាក់ស្លាប់ធ្លាក់ពីលើរថយន្តនៅប្រទសថៃត្រូវបានក្រុមសាច់ញាតិ សហការជាមួយមន្រី្តរកម្ពុជាដឹកមកធ្វើបុណ្យនៅស្រុកកំណើតនៅវេលាម៉ោង៥និង៣៥នាទីរសៀល ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
សាច់ញាតិជនរងគ្រោះប្រាប់ថា សពមានឈ្មោះគង់ ចេងភេទប្រុស អាយុ៥១ឆ្នាំកម្មករសំណង់រស់នៅភូមិមិត្តភាព សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សាច់ញាតិបញ្ជាក់ថា សពរងគ្រោះជាកម្មករសំណង់ធ្វើការនៅប្រទេសថៃ ។ ដោយមុនកើតហេតនៅព្រឹកថ្ងៃទី៤ ខែមិថុនា ២០១៨សពរងគ្រោះបានជិះរថយន្តនៅបាំងខាងក្រោយ ដោយយកកៅអង្គុយលើរថយន្តជិះទៅធ្វើការ ដោយរថយន្តបើកក្នុងល្បឿន លុះដល់ផ្លូងកោងរថយន្តមិនបង្អង់ ក៏ជនរងគ្រោះបានធ្លាក់ពីលើរថយន្តបណ្ដាលឲ្យស្លាប់តែម្ដង ។
បញ្ហាខាងលើនេះ បងប្អូនក្រុមកម្មករដែលធ្វើដំណើរតាមរថយន្តគួរតែមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ដើម្បីជៀសវែងនៅបញ្ហាខាងលើនេះ៕ វណ្ណា