ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់លួចកាបូបលុយក្នុងផ្ទះអ្នកភូមិក្រុងបាវិតបានសម្រេចរត់គេចខ្លួនទៅស្រុករំដួលត្រូវសមត្ថកិច្ចចាប់ជាប់

ចែករំលែក៖

ខេត្តស្វាយរៀង:បុរសសង្ស័យជាកម្មករសំណង់ម្នាក់ត្រូវបាន កម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថ ក៏ដូចជានគរបាលស្រុករំដួលធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីធ្វើសកម្មភាពចូលផ្ទះអ្នកភូមិលួចកាបូបបានប្រាក់ជាច្រើនទាំងកណ្ដាលអធ្រាត្រ រត់គេចខ្លួនភ្លាមៗ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា បុរសសង្ស័យជាកម្មករសំណង់មានឈ្មោះវ៉ែង ប៉ាលី អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិចេក ឃុំក្រើល ស្រុកចំការលើខេត្តកំពង់ចាមខណះមកធ្វើការកម្មករសំណង់នៅក្រុងបាវិត។

៨រោច ខែ ជេស្ឋ ឆ្នាំច សំរិទ្ធិសក័ ព ស ២៥៦២ ត្រូវថ្ងៃទី០៦ខែ មិថុនា ឆ្នាំ២០១៨ វេលា ម៉ោង១:១០ ននាទីយប់ រំលងអាធ្រាត ត្រង់ចំណុចផ្ទះរបស់ឈ្មោះឡុង សាលី ភេទប្រុសអាយុ៣៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងមានករណីចោរកម្ម(លួបានចកាបូបលុយ)មួយកើតឡើង និងបង្កដោយជនសង្ស័យខាងលើបានធ្វើសសកម្មភាពលួចចូលក្នុងផ្ទះដោយ លួចយកកាបូបស្ពាយ ដែលទុកលើទូរទូរទស្សន៍ ក្នុងកាបូបដោយមានប្រាក់ដុល្លាចំនួន៥០០$ ប្រាក់ដុងវៀតណាម ចំនួន៣០០.០០០ដុង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន២សន្លឹក កាតអេ ធី អ៊ឹម ធនាគារប្រាសាក់ ១សន្លឹក ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពបន្តថាបន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះភ្លាមសមត្ថកិច្ចមូលដ្ឋានបានវាយតាមវិទ្យុទាក់ទងដោយសហការគ្នាគ្រប់ក្រុង ស្រុក រហូតដល់ម៉ោង២រសៀលថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៨ស្រាប់តែឃើញមុខសញ្ញាសង្ស័យ កម្លាំង សមត្ថកិច្ចមូលដ្ឋាន ស្រុករំដួល ខេត្តស្វាយរៀង បានឃាត់ខ្លួននិងដកហូតសំភារះមាន:កូនកាបូបដៃ១ ដែលមានប្រាក់ដុល្លារ២០០$ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ២សន្លឹក កាតអេ ធី អ៊ឹម ធនាគារប្រាសាក់ ១សន្កឹក និងម៉ូតូ១គ្រឿង ម៉ាកយ៉ាម៉ាហា ស៊ីរ៉ូស ពណ៌ខ្មៅ ក្រហម ផ្លាកលេខ 70-G1 .140.94 ពពីជនសង្ស័យផងដែរ។

បច្ចុប្បន្ន:ជនសង្ស័យត្រូវបានសមត្ថកិច្ច ស្រុករំដួលបានប្រគល់ទៅឲ្យសមត្ថកិច្ចក្រុងបាវិតជាម្ចាស់ករណីយកកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖