ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ប្រកាសឲ្យបញ្ឈប់ជាបន្ទាន់ការនាំចូល ចែកចាយ និងប្រើប្រាស់ឱសថបូរាណ Cheng Fui Yen

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការហាមឃាត់ការនាំចូល ចែកចាយ តាំងលក់ ប្រើប្រាស់ និងប្រមូលយកមកវិញ នូវប្រភេទឱសថបូរាណមួយមានឈ្មោះថា Ceng Fui Yen Box/ I Bottle/30 Capsules ដែលផលិតដោយគ្រឹះស្ថានផលិត ឱសថឈ្មោះ WELIP (M) SHD BHD. Malaysia ។ ផលិតផលនេះត្រូវចាត់ទុកជា ផលិតផលក្លែងក្លាយ និងត្រូវបាននាំចូលមកចែកចាយក្នុងប្រទេសកម្ពុជា ដោយគ្មានប្រភពច្បាស់លាស់ ចែកចាយតាំងលក់តាមបណ្ដាឱសថស្ថាន-រង និងអគារលក់ឱសថបូរាណ ទូទាំងរាជធានីខេត្ត។

ក្រសួងសុខាភិបាល តម្រូវឲ្យនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការប្រមូលផលិតផលនេះ ត្រលប់មកវិញទាំងអស់ ដើម្បីកំទេចចោល។ ក្នុងករណីក្រុមហ៊ុន ឱសថស្ថាន-រង ឬអាគារលក់ឱសថបូរាណណាមួយ មិនបានប្រមូលចេញ និងបន្ដដាក់លក់ឱសថបូរាណនេះ នឹងត្រូវដាក់ទទួលទោសសប្បញ្ញត្តិទៅតាមច្បាប់៕


ចែករំលែក៖