ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកចាប់កូនស្រីរំលោភបានសម្រេចម្តាយតាមទាន់ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កុមារីវ័យ៩ឆ្នាំម្នាក់បានទទួលរងនូវអំពើដ៏ថោកទាបបំផុត ពីសំណាក់ឪពុកបង្កើត ប្រព្រឹត្តិអំពើព្រៃផ្សៃមកលើកូនស្រីចាប់រំលោភទាំងកម្រោល ធ្វើឲ្យនាងឈឺចាប់ និងមានវិប្បដិសារីអស់មួយជីវិត ចំណែកឪពុកត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំនុចខ្ទមចាស់ក្នុងភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះឃុន សឺង ភេទ ប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ត្រូវជាឪពុកបង្កើតកុមារីរងគ្រោះឈ្មោះ ស.ច.ធ.រ អាយុ៩ឆ្នាំ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង១៥និង០០នាទី កុមារី រងគ្រោះកំពុងនៅក្នុងខ្ទមម្នាក់ឯង ដោយ ម្តាយចេញទៅដកក្រអៅឈូក ស្រាប់តែជនសង្ស័យផឹកស្រាស្រវឹងដើរមកដល់នាំកុមារីរងគ្រោះចូលទៅក្នុងផ្ទះទុកចោលក្បែរខ្ទម បន្ទាប់មកជនសង្ស័យ ក៏ចាប់ស្រាតខោកុមារីរងគ្រោះផ្តួលទៅលើឥដ្ឋការ៉ូ ហើយធ្វើសកម្មភាពចាប់រំលោភកុមារីរងគ្រោះ ពេលនោះកុមារីរងគ្រោះឈឺក៏ស្រែក ជនសង្ស័យក៏ដកប្រដាប់ភេទចេញ។

បន្ទាប់មកម្តាយក៏មកដល់ កុមារីរងគ្រោះក៏បាន និយាយរឿងហេតុខាងលើប្រាប់ម្តាយ។ លុះដល់ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង០៧និង ០០នាទី ម្តាយកុមារីរងគ្រោះបាននាំកុមារីរង គ្រោះមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការ ប៉ុស្តិ៍ព្រែកឯង រួចសមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួនជនសង្ស័យនៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការ សាកសួរ។ បន្ទាប់មកម្តាយក៏នាំកុមារីរងគ្រោះទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ។

កន្លងមកជនសង្ស័យធ្លាប់ប្រើដៃលេងប្រដាប់ភេទកុមារីរងគ្រោះចំនួន ០៣ដង។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននរគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សណ្តោស


ចែករំលែក៖