ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាកូម៉ាបើកឆ្លងផ្លូវជ្រុលបុកម៉ូតូរបួស២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បានរងរបួស ខណៈជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តតាកូម៉ាបើកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅ៣ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុរថយន្តម៉ាក តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2R-2191 បើកបរដោយបុរសម្នាក់បើកឆ្លងផ្លូវពីត្បូងទៅជើង ក្នុងបំណងបត់ឆ្ពោះទៅលិច តែបួងចង្កូតជ្រុលទៅបុកម៉ូតូ ម៉ាក Zoomer-X ពណ៌ក្រហម ស៊េរី២០១៨ ទើបនិងទិញបើកបរពីកើតទៅលិច រុញផ្ទប់នឹងខឿន មាត់ប្រឡាយទឹកស្អុយ រងរបួស២នាក់ និងខូចខាតម៉ូតូ ។

សមត្ថកិច្ចចុះទៅ យករថយន្ត និងម៉ូតូដាក់អែបកៀនខាង ឲ្យភាគីសងខាងសម្របសម្រួលគ្នា តែភាគីខាងរថយន្តឲ្យរង់ចាំយូរពេក សមត្ថកិច្ចវាស់វែងនាំយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖