ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសស័ក្ក៣បើករថយន្តទាំងស្រវឹងបុកគូទរថយន្ត ដែលឈប់ចាំស្តុបក្រហមរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ ដែលគេស្គាល់ថាជាមន្ត្រីនគរបាលបានបើករថយន្តចេញពីញាំការគេទាំងស្ថានភាពស្រវឹងជោកជាំ ជ្រុលបុកគូទរថយន្តមួយគ្រឿងទៀត ដែលឈប់ចាំស្តុបក្រហម កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ៧ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចស្តុបទូតសូវៀត តាមបណ្តោយផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត4Runner ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2G 2254 បើកបរដោយបុរសម្នាក់និងប្រពន្ធកូនរួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវសុធារស់ ក្នុងទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុដោយសារតែស្តុបភ្លើងក្រហម ក៏ឈប់រងចាំភ្លាមនោះស្រាប់តែមានរថយន្តម៉ាកRAV4 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2W 7456 បើកបរដោយស្ត្រីម្នាក់ឈ្មោះ នួន ពុធមល្លីកា ដែលគេស្លាល់ថា ជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ ដែលទើបនិងចេញពីកម្មវិធីមង្គលកាគេនៅកោះពេជ្យ ហើយទាំងស្ថានភាពស្រវឹងជោក ក៏ជ្រុលបុករថយន្ត4Runner ពីក្រោយបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនមានអ្នករងរបួស ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កបានចេញថ្លៃជួសជុលទៅរថយន្តរងគ្រោះចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ


ចែករំលែក៖