ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះកុដិនៅក្នុងវត្តទឹកថ្លា បណ្ដាលឲ្យខូចខាតម៉ូតូ២គ្រឿង និងសម្ភារមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះកុដិចំណាស់មួយខ្នង និងឆេះម៉ូតូថ្មីៗចំនួនពីរគ្រឿង ព្រមទាំសម្ភារមួយចំនួនទៀតរងការខូខាត ដោយបង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងកូនសិស្ស កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចកុដិចំណាស់អត់លេខមួយខ្នង ស្ថិតក្នុងវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមសម្តីពីបុរសម្នាក់មានឈ្មោះ សេង ហុង អាយុ២៤ឆ្នាំ ជានិស្សិតឆ្នាំ៤នៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ស្នាក់នៅកុដិកើតហេតុ មានស្រុកកំណើតនៅស្រុកបាធាយ ខេត្តកំពង់ចាម បានរៀបរាប់ប្រាប់ឲ្យដឹងថា គាត់បានមកស្នាក់នៅក្នុងវត្តនេះអស់រយះពេលជាង៣ឆ្នាំមកហើយៗកុដិកើតហេតុខាងលើនោះ គឺមានតែរូបគាត់ និងបុរសម្នាក់ទៀតដែលជានិស្សិតមកស្នាក់នៅជាមួយគ្នាតែប៉ុន្នោះ។

បុរសខាងលើបានប្រាប់បន្តថា មុនពេលកើតហេតុរូបគាត់ទាំងពីរនាក់បានមកពីរៀនហើយក៏បានយកម៉ូតូចំនួនពីរគ្រឿងដោយមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៧ និងមួយគ្រឿងទៀតម៉ាក ZOOMER-X ស៊េរី០១៨ ដែលជារបស់ពួកគាត់យកទៅទុកនៅក្នុងកុដិកើតហេតុហើយក៏បានចាក់សោទ្វារចោល រួចក៏នាំគ្នាទៅសំរាកនៅជាន់ទី១ដូចសព្វដងជាធម្មតា។ លុះដល់វេលាកើតហេតុខណៈពេលដែលពួកគាត់កំពុងតែដេកលងលក់ក៏ស្រាប់តែឮសំលែងផ្ទុះ និងមានផ្សែងខ្មួរខ្មាញ់ចេញពីជាន់ក្រោយដែលជាបន្ទប់ដាក់ម៉ូតូរបស់ពួកគាត់។

បន្ទាប់មករូបគាត់ក៏ចុះមកមើលស្រាប់តែឃើញមានអណ្តាតភ្លើងកំពុងតែឆាបឆេះបន្ទប់នោះយ៉ាងសន្ធោសន្ធៅទៅហើយ ភ្លាមៗនោះគាត់ក៏បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលព្រះសង្ឃដែលគង់នៅវត្ត និងកូនសិស្សនាំគ្នាទាញទុយោទឹកបាញ់ពន្លត់អស់រយះពេលជិត១ម៉ោងទើបរលត់ទៅវិញជាស្ថាពរ ដោយមិនរំខាន់ដល់រថយន្តពន្លត់អគ្គិភ័យនេះទេ ។

ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះកុដិខាងលើ គឺបង្កឲ្យម៉ូតូស៊េរីថ្មីៗពីរគ្រឿង និងរបស់របបមួយចំនួនតូច រួមទាំងបន្ទាប់ជាន់ផ្ទាល់ដីដែលមានទំហំប្រមាណ៤ម៉ែត្រគុណ និង៧ម៉ែត្ររងការខូចខាតឆេះអស់ទាំងស្រុង។ ហើយចំពោះមូលដែលបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះឡើងនៅមិនទាន់មានប្រភពឲ្យច្បាស់លាស់ថាឆេះមកពីមូលហេតុអ្វីនោះទេ ព្រោះដោយសារតែកុដិកើតហេតុខាងលើពុំមានបណ្តាញចរន្តអគ្គិសនីតចូល ក៏មិនដឹងថា មានអ្នកលួចដុតនោះដែរ ។ ចំពោះសមត្ថកិច្ចមូលដ្ឋានវិញ ក៏មិនបានមកពិនិត្យមើល រកមូលហេតុនោះដែរ ៕ភារ៉ា ដង្កោ


ចែករំលែក៖