ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់រថយន្តរងគ្រោះប្តឹងសមត្ថកិច្ចឲ្យតាមចាប់ រថយន្តមិនចាំម៉ាក ពាក់ស្លាកលេខ ភ្នំពេញ2AB-7881 ចូលមកដោះស្រាយតាមច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងរថយន្តនិងរថយន្ត បណ្ដាលឲ្យរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ 2C-8880 រងការខូចខាតយ៉ាងដំណំ ខណៈដែលរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក បើកក្នុងល្បឿនលឿនពេក លុះមកដល់ត្រង់ចំណុចផ្លូវបែកជាបួនមិនព្រមបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្តម៉ាកព្រូស ចំពាក់កណ្តាលរថយន្តយ៉ាងពេញទំហឹង ហើយរថយន្តរងគ្រោះនោះខ្ទាតទៅបុកជាមួយបង្កោលស្លាកសញ្ញាបញ្ជាក់ប្រាប់ផ្លូវរងការខូចខាតយ៉ាងដំណំផងដែរ ។ ចំណែកឯរថយន្តបង្កបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ ដោយជ្រុះស្លាកលេខនៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍នេះកើតឡើង២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៩កែង៤៣០ សង្កាត់ ទំនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកព្រូស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ 2C-8880 បើកតាមបណ្តោយផ្លូវ១៩៩ទិសដៅពីត្បូងមកជើងហើយស្រាប់តែមានរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកពាក់ស្លាកលេខ ភ្នំពេញ2AB-7881 បើកតាមបណ្តោយផ្លូវ៤៣០ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុករថយន្តព្រូសចំពាក់កណ្តាលរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តព្រូសខ្ទាតទៅប៉ះស្លាកសញ្ញាប្រាប់ផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបន្សល់ទុកតែស្លាកលេខជ្រុះនៅលើដី តែប៉ុណ្ណោះ និងមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុភាគីខាងរថយន្តព្រូសបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចឲ្យស្វែងរករថយន្តតាមស្លាកលេខហើយកោះហៅមកដោះស្រាយគ្នាទៅតាមនិតិវិធីច្បាប់ ៕ ស រស្មី


ចែករំលែក៖