ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ នៅវេលា១៥និង៣០នាទី ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។
សមត្ថកិច្ចនគរបាលស្រុកជីក្រែងបានរាយការណ៍ជនរងគ្រោះឈ្មោះ ភុក ភារម្យ ភេទប្រុស អាយុ៧ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ ។ មូលហេតុ ជនរងគ្រោះទៅលេងទឹក រអឹលជើងធ្លាក់ទៅទឹកជ្រៅបណ្ដាលឲ្យលង់ស្លាប់តែម្ដង ។
ក្រោយកើតសមត្ថកិច្ចបានធ្វើកុសល្យវិច័យរួចសន្និដ្ឋានថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចបានប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ៕ ប៊ុន រិទ្ធី