ព័ត៌មានទាន់ហេតុការណ៍៖

លោកតាវ័យ៧៧ឆ្នាំ តូចចិត្តមានជំងឺប្រចាំកាយយកកាំបិតអារកខ្លួងឯង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នគរបាលស្រុកចំការលើបានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ មានអំពើអត្តឃាតអារកខ្លួនឯង កើតឡើងនៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ខេត្តកំពង់ចាម ។

ប្រភពព័ត៌មានពីនគរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផន ផាន ភេទប្រុស អាយុ៧៧ឆ្នាំ ជាតិខ្មែរ រស់ នៅភូមិ-ឃុំកើតហេតុខាងលើ ។

ប្រជាពលរដ្ឋនៅក្នុងភូមិបានឲ្យដឹងថា ជនរងគ្រោះ មានជំងឺប្រចាំកាយ រហូតធ្វើឲ្យមានវិបត្តិផ្លូវចិត្ត សតិមិនប្រក្រតី។

សមត្ថកិច្ចជំនាញបានអះអាងថា បន្ទាប់ពីពិនិត្យកោសល្យវិច័យលើសព បានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតអារកខ្លួនឯង ចំណែក មូលហេតុគឺដោយសារមានជំងឺប្រចាំកាយ ៕វណ្ណៈ


ចែករំលែក៖