ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងលាយឡំខ្យល់កន្ត្រាក់បណ្តាលឲ្យបាក់មែកឈើសង្កត់ម៉ូតូ, រ៉ឺម៉កម៉ូតូ មនុស្សម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈត្រូវមែកឈើបាក់សង្កត់លើ ពេលដែលមេឃកំពុងភ្លៀង លាយឡំដោយខ្យល់ខ្លាំងផងដែរ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅមុខសាលាបាក់ទូក បណ្តោយផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បញ្ជាក់ថា មែកឈើបានបាក់សង្កត់លើម៉ូតូច្រើនគ្រឿង និងមានទាំងរ៉ឺម៉កម៉ូតូដឹកធុងទឹកអំពៅផងដែរ ៕ ស រស្មី

 


ចែករំលែក៖