ព័ត៌មានទាន់ហេតុការណ៍៖

​បេក្ខជនតំណាងរាស្ត្រខេត្តកំពត នាំអំណោយសប្បុរសធម៌ម៉ាឡេស៊ី ជូនប្រជាពលរដ្ឋ២៥០គ្រួសារ និងថវិកាជូនសាសនិកឥស្លាម នៅស្រុកទឹកឈូ ខេត្តកំពត សម្រាប់បួសរ៉ាម៉ាឌន

ចែករំលែក៖

ខេត្តកំពត៖ បេក្ខជនអ្នកតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជាខេត្តកំពត លោកម៉ាត់ សេត និងជាប្រធានសម្ព័ន្ធយុវជនមុស្លីមកម្ពុជាខេត្ដកំពត បានសហការ ជាមួយគណៈចលនាសាសនិកអ៊ីស្លាមកម្ពុជា រួមជាមួយគណៈអ៉ីម៉ាំខេត្តកំពត បានបន្តចុះសួរសុខទុក្ខ និងនាំយកថវិកា(ហ្សាកាត់)ពីសប្បុរសជនជន នៃប្រទេសម៉ាឡេស៊ី ផ្តល់ជូនគ្រួសារខ្មែអ៊ីស្លាម ចំនួន២៥០ គ្រួសារ ស្ថិតនៅព្រះវិហារឥស្លាមភូមិព្រៃថ្នងខាងជើង ព្រៃថ្នងខាង ត្បូង ទ្វារថ្មី អូរលួសចក្រីទីង ស្ថិតក្នុងឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត កាលពីរសៀលថ្ងៃសៅរ៏១១រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ។

លោក អ៉ីត ហ៊ីម ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពត បានបញ្ជាក់ថា ៖ អំណោយទាំងនេះគឺបានមកពីការបរិច្ចាគរបស់សប្បុរសជននៃប្រទេសម៉ាលេស៊ី ក្នុងការចូលរួមចំណែកជាមួយសហគមន៍ខ្មែរអ៊ីស្លាម ពិសេសសម្រាប់បងប្អូនសាសនិក ខេត្តកំពត។

លោក ម៉ាត់ សេត បេក្ខជនអ្នកតំណាងរាស្ត្រខេត្តកំពត និងជាប្រធានសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្ដ បាន អគុណចំពោះប្រជាពលរដ្ឋសាសនិកឥស្លាមទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកន្លងមក ។ ជាមួយគ្នានេះ លោកក៏បានបង្ហាញអំពីសមិទ្ធិផលជាច្រើនដែលគណបក្សប្រជាជនកម្ពុជាបានផ្តល់ជូនមកលើសហគមន៏ អ៊ីស្លាមទាំងមូលដែលមានគុណតម្លៃមិនអាចកាត់ថ្លៃបាន ។ ទន្ទឹមនឹងនោះ ក៏បានអំពាវនាវអោយសាសនិក អ៊ីស្លាមទាំងអស់ត្រូវតែនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ ដើម្បីបានសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី និងបន្តដឹកនាំប្រទេសអោយមានសុខសន្តិភាព សេរីភាព វឌ្ឍនភាព និងការអភិវឌ្ឍ ។

ជាមួយគ្នានេះក្រុមការងារក៏បានបន្តចុះសួរសុខទុក្ខចាស់ជរាចំនួន២០គ្រួសារនៅតាមផ្ទះ ដោយបានផ្តល់ថវិកាចំនួនសរុប១,០០០,០០០រៀល(មួយលានរៀល)និងផ្តល់ថវិកាចំនួន២,១១៤,៥០០រៀល(ពីរលានមួយរយដប់បួនពាន់ប្រាំរយរៀល)ជូនវិហារព្រៃថ្នងខាងជើង និងស៊ូរ៉ាវព្រៃថ្នង សម្រាប់រៀបចំពិធីស្រាយបួសរ៉ាម៉ាឌននាពេលល្ងាចនេះផងដែរ។

លោកបន្ដថា ៖ ដើម្បីបន្តរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍឲ្យមានការរីកចម្រើនឥតឈប់ឈរ សូមប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ដែលនឹង មកដល់នាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាង មុខនេះ ដើម្បីបន្តឲ្យសម្តេចតេជោហ៊ុន សែនធ្វើជានាយករដ្ឋមន្រ្តី ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយ វិបុលភាព សុខសន្ដិភាព និងវឌ្ឍនភាព។

លោកបានបន្ដថា៖ សេរីភាពដែល យើងទទួលបានជាង៣០ឆ្នាំមកនេះ គឺមានតែគណ បក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីកចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ។

គណបក្សប្រជាជនមានមានគោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញអភិវឌ្ឍគ្រប់ហេដ្ឋារច នាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ផ្សារ សាលា រៀន មន្ទីរពេទ្យវត្តអា រាម គឺទទួលបានសមិទ្ធផលជាច្រើន កើត ឡើង ជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍ លើគ្រប់វិស័យមកដល់ពេលនេះ ៕ សំរិត


ចែករំលែក៖