ព័ត៌មានទាន់ហេតុការណ៍៖

គង់ច័ន្ទ ស្រីមុំ គ្រោងបន្តការងារមនុស្សធម៌មួយមុនពេលសម្រាលកូនភ្លោះ

ចែករំលែក៖

ភ្នំពេញ៖ គេចាំបានថាក្នុងថ្ងៃខួបកំណើតឆ្នាំ២០១៧ តារាសម្តែងសាច់ខ្ចីអ្នកនាង គង់ច័ន្ទ ស្រីមុំ បានប្រមូលសម្លៀកបំពាក់ និងគ្រឿងតុបតែងខ្លួនលក់ឡៃឡុងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាម្តងរួចមកហើយ ។ ឆ្នាំនេះនាងគ្រោងរៀបចំកម្មវិធីជាថ្មីស្រដៀងគ្នានេះម្តងទៀត មុនថ្ងៃនាងសម្រាលកូនភ្លោះក្នុងពេលខាងមុខ ។

ឆ្នាំមុនមានការភ្ញាក់ផ្អើលម្តងរួចមកហើយដោយ គង់ច័ន្ទ ស្រីមុំ បានប្រមូលសម្លៀកបំពាក់កាបូបក៏ដូចជាស្បែកជើងជាច្រើនសន្ធឹកសន្ធាប់ ដែលសុទ្ធសឹងតែជារបស់ល្អៗមានតម្លៃថ្លៃៗទៅដាក់លក់ឡៃឡុងនៅមុខហាងរបស់នាងក្នុងគោលបំណងយកថវិកា ដែលបានពីការលក់នោះទៅធ្វើអំពើមនុស្សធម៌ជាមួយនឹងស្វាមីជាទីស្រឡាញ់ ។ កន្លងមកទំនិញ ដែលនាងបានប្រមូលដាក់លក់ត្រឹមតែ២ថ្ងៃត្រូវបានលក់ដាច់អស់គ្មានសល់ទើបនាង និងស្វាមីលោកគឹម សីហា បានប្រគល់ថវិកាចំនួន៧,៧៧៧,០០០រៀលជូនមន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់ក្មេងៗ ដែលខ្វះខាតនូវថវិកាសម្រាប់ទិញសម្ភារសិក្សាផ្សេងៗនាសាលាដូងនៅលើខ្នងភ្នំគិរីរម្យ ។ ឆ្នាំនេះនាងគ្រោងរៀបចំឲ្យមានកម្មវិធីលក់ចេញដូចឆ្នាំមុនងដែរ ។ នាងថា ពិតជាចង់យកថវិកា ដែលទទួលបានពីការលក់ឆ្នាំនេះទៅជួយដល់ក្មេងៗនៅទីតាំងផ្សេងដែរ ប៉ុន្តែនាងកៀកនឹងថ្ងៃសម្រាលកូនបាត់ទៅហើយ ។ កម្មវិធីលក់រកមូនិធិជួយដល់មន្ទីពេទ្យគន្ធបុប្ផាសំរាប់កុមាកម្ពុជានឹងធ្វើនៅថ្ងៃទី ១៧ ខែមិថុនា ខាងមុខនៅហាង​Momo របស់នាងផ្ទាល់តែម្តង៕ វឌ្ឍនា


ចែករំលែក៖