ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង៖ ប្រជាពលរដ្ឋរស់នៅជាមួយផ្នូរកប់ខ្មោច១០០គ្រួសារបើសិនជាស្ម័គ្រចិត្តចេញនឹងទទួលបានផ្ទះថ្ម១ខ្នង ក្នុងមួយគ្រួសារនៅសហគគន៍ភូមិអណ្តូង

ចែករំលែក៖

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋរស់នៅជាមួយផ្នូរកប់ខ្មោច១០០គ្រួសារ នៅសហគគន៍ ស្មសាន្ត ដែលមានទីតាំងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី១០ ឧសភា ២០១៨នេះ លោកឃួង ស្រេងអភិបាល នៃគណអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញនឹងប្រគល់ផ្ទះថ្ម១ខ្នង ក្នុងមួយគ្រួសារនៅសហគគន៍អណ្តូង បើសិនជាបងប្អូនស្ម័ក្រចិត្តទទួលយក ។ តែមិនបង្ខិតបង្ខំនោះទេ ហើយបើតាមប្រជាពលរដ្ឋពួកគាត់ពិតជាចង់បានផ្ទះនៅតំបន់នោះ ដោយពួកគាត់អះអាងថា នៅថ្ងៃច័ន្ទនេះពួកគាត់នឹងឯកភាពឡើងជិះរថយន្តក្រុង២គ្រឿងទៅផ្ទះនៅសហគមន៍ខាងលើ ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក្នុងឱកាសនោះបានឲ្យដឹងថា៖ ទីតាំងផ្នូរកប់សព ដែលកំពុងមានប្រជាពលរដ្ឋរស់នៅនេះ គឺជាទីតាំងកប់សព ហើយមួយផ្នែកទៀតក៏មានអាគារសាលប្រជុំរបស់ឃុំច្បារអំពៅ២ផងដែរ ។ លោកបានបន្តថា ក្នុងអំឡុងឆ្នាំ១៩៩០ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតំបន់ជាប់មាត់ច្រាំងទន្លេបាសាក់ បាលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា ទីតាំងផ្នូរកប់សព ដែលកំពុងមានប្រជាពលរដ្ឋរស់នៅនេះ គឺជាទីតាំងកប់សព ហើយមួយផ្នែកទៀតក៏មានអាគារសាលប្រជុំរបស់ឃុំច្បារអំពៅ២ផងដែរ ។

លោកបានបន្តថា ក្នុងអំឡុងឆ្នាំ១៩៩០ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតំបន់ជាប់មាត់ច្រាំងទន្លេបាសាក់ បានរងនូវការបាក់ច្រាំង និងផ្ទះសម្បែង ដោយខ្វះលំនៅដ្ឋានរស់ នៅ ប្រជាពលរដ្ឋទាំងនេះក៏បានមកស្នាក់នៅលើតំបន់ផ្នូរកប់សពនេះ និងមួយចំនួនទៅស្នាក់នៅលើអគារសាលប្រជុំឃុំរហូតមកដល់បច្ចុប្បន្ន ៕ សំរិត


ចែករំលែក៖