ខេត្តកំពង់ធំ៖ ចោរឆក់កាតាប បង្កដោយជនសង្ស័យពីរនាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងពណ៌ខៀវ (មិនស្គាល់ម៉ាក) កាលពីវេលាម៉ោង១៤និង១៥នាទី ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ចំណុចហួសប្រឡាយទឹក៣០កញ្ញា ប្រហែល២០ម៉ែត្រ ស្ថិតក្នុងភូមិ ត្រាច ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ Pekka Astrom ភេទ ប្រុស អាយុ ៦២ ឆ្នាំ ជនជាតិ Swedew កាន់លិខិតឆ្លងដែនលេខ 89165090 ។
សម្ភារបាត់បង់រួមមាន៖ កាតាបដាក់ខោអាវចំនួន១, ទូរសព្ទដៃម៉ាកLG ចំនួន ១ គ្រឿង, លិខិតឆ្លងដែន ០១, ប្រាក់ដុល្លារប្រហែល ៣០០$ និងសំលៀកបំពាក់មួយចំនួនទៀត ។
មុខពេលកើតហេតុ ជនរងគ្រោះបានជិះកង់ចេញពីខេត្តសៀមរាប ដោយដាក់កាតាបក្នុងកន្ត្រកកង់ខាងមុខ គោលបំណងមកសម្រាកនៅផ្ទះសំណាក់ សូគីម៉ិច ក្នុងស្រុកស្ទោង ប៉ុន្តែជិះមកដល់ចំណុចកើតហេតុ ក៏ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួនពីរនាក់ ធ្វើសកម្មភាពឆក់តែម្តង ។
ករណីនេះ សមត្ថកិច្ចឲកំពុងស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យចាត់ការតាមច្បាប់ ៕ ប៊ុន រិទ្ធី