ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារអតីតយុទ្ធជនពិការទទួលសម្ភារប្រើប្រាស់់ពីសប្បុរសជន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក សុឺ វិចិត្ត មកពីខេត្តពោធិ៍សាត់ដឹកនាំក្មេងៗសប្បុរសធម៌ ១ក្រុមមកពីចំនួន ៤ខេត្ត គឺខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងខេត្តសៀមរាប ដែលមានចំនួន ៤នាក់ មានសមាជិកចូលរួមចំនួន ៦៣នាក់ នាំនូវសម្ភារប្រើប្រាស់ប្រគល់ជូនគ្រួសារយុទ្ធជនពិកាដើម្បីជួយរំលែកទុក្ខ ។

ពិធីខាងលើធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្ននៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកវាលវែងឃើញថា គ្រួសារអតីតៈយុទ្ធជនពិកាលោក ហូ មឿន ភេទប្រុស រស់នៅភូមិ.ឃុំខាងលើ ដែលទទួលបាននូវសម្ភារប្រើប្រាស់នានារួមមាន លុយចំនួន ១០មឺុនរៀល អង្ករចំនួន ១ការ៉ុងស្មើនឹងចំនួន ៥០គីឡូក្រាម ទឹកដោះគោចំនួន ១យួរ ទឹកត្រីចំនួន ១យួរ ទឹកសុទ្ធចំនួន ២យួរ ខ្លាញ់ចំនួន ១ដបធំ មីចំនួន ២កេះ ស្ករសចំនួន ១គីឡូក្រាម ត្រីខចំនួន ២យួរ ខ្ទឹមចំនួន ១គីឡូក្រាម សាប៊ូលាងចានចំនួន ១ដប សាប៊ូម្សៅចំនួន ១គីឡូក្រាម និងប្រេងក្រឡាចំនួន ២ខ្លងផងដែរ សម្ភារទាំងនេះបន្តិចបន្ទួចពិតមែន ប៉ុន្តែជាសទ្ធាជ្រះថ្លារបស់សប្បុរសជន ។

ក្នុងរបាយការណ៍ដដែលបន្តទៀតថា ក្នុងឱកាសនោះដែរ លោក ហូ មឿន អតីតយុទ្ធជនពិការបានថ្លែងអំណរអរគុណចំពោះម្ចាស់សម្ភារជាសប្បុរសជន ដែលផ្តល់ជូននូវសម្ភារដូចខាងលើនេះផងដែរ បើទោះជាមិនច្រើនសន្ធឹកសន្ធាប់ក៏ពិតមែន តែបានជួយនៅពេលគ្រួសាររបស់គាត់កំពុងជួបទុក្ខលំបាក ៕ ប៉ឹម ពិន


ចែករំលែក៖