ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកវាលវែងអប់រំក្រុមម៉ូតូធំ និងកែច្នៃបំពង់សុីមាំង ៤២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្រុមម៉ូតូធុនធំ និងកែច្នៃបំពង់សុីមាំងបំពងសំឡេង(ឲ្យឮខ្លាំង)ចំនួន ៤២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែងប្រមូលយកមកធ្វើការអប់រំ ខណៈពួកគេធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ទីសាធារណៈ ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង៥៥នាទី ព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ក្រុមម៉ូតូធុនធំ និងកែច្នៃបំពង់សុីមាំងបំពងសំឡេង(ឲ្យឮខ្លាំង) បង្កផលប៉ះពាល់សណ្ដាប់ធ្នាប់ទីសាធារណៈ ត្រូវបានហៅយកមកធ្វើការអប់រំ និងណែនាំទាំងនោះមានចំនួន ៤២នាក់ ក្នុងនោះស្រីចំនួន ៦នាក់ផងដែរ រួមទាំងម៉ូតូចំនួន ៣៦គ្រឿង៕ ប៉ឹម ពិន


ចែករំលែក៖