ព័ត៌មានទាន់ហេតុការណ៍៖

សុំប្រពន្ធរួមមេត្រីមិនបានខឹង វាយជាំមុខខៀវភ្នែក ធ្លាយរឿងធ្លាប់រំលោភប្អូនថ្លៃម្តងហើយ

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់បានប្រើអំពើហិង្សាដាក់ប្រពន្ធដោយទះកំភ្លៀងជាំមុខខៀវភ្នែក បង្កឲ្យមានការ ភ្ញាក់ផ្អើល កាលពីម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃ អង្គារ ១២ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវ១៧២ជាប់របងវត្តសារាវ័នតេជោ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដោយសារ សុំប្រពន្ធទៅផ្ទះរួមមេត្រី តែប្រពន្ធមិនព្រម។

បុរសជាប្តីមានឈ្មោះ ប៉ាន់ ធន់ អាយុ៥៣ឆ្នាំ មុខរបរធ្វើចំការស្វាយ រស់នៅក្នុងភូមិ ព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា ត្រូវបាននគរបាលប៉ុស្តិ៍ជ័យជំនះហៅទៅសាកសួរនិងធ្វើកំណត់ហេតភ្លាមៗ បន្ទាប់ពីកើតមានអំពើហិង្សាដាក់ប្រពន្ធ។ ចំណែកប្រពន្ធឈ្មោះមាស សុធា អាយុ៣៥ឆ្នាំ មុខរបរធ្វើការនៅហាងបារាំង ជិតវត្តសារាវ័ន្ត ក្នុងសង្កាត់ជ័យជំនៈ ស្នាក់នៅកន្លែងធ្វើការ និងមានស្រុកកំណើត នៅភូមិព្រៃសាច់ ឃុំកោះស្តេច ស្រុកការីសាគរ ខេត្តកោះកុង។

តាមការរៀបរាប់ពីប្រពន្ធបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ដំបូងឡើយរូបគាត់មានប្តីត្រឹមត្រូវ រស់នៅខេត្តកំពត ដល់ពេលផ្លាស់មកនៅខេត្តកោះកុង ប្តីរបស់គាត់ក៏មានស្រី ហើយរូបគាត់ក៏លែងលះគ្នា ទើបរូបនាងមករកការងារ នៅទីក្រុងភ្នំពេញ ហើយបានជួបបុរសម្នាក់នេះស្រលាញ់គ្នា យកគ្នាធ្វើប្តីប្រពន្ធមិនបានរៀបការនិង រួមរស់អស់រយៈពេល៧ឆ្នាំមកហើយ តែមិនទាន់មានកូនទេ។ ក្រោយមកទើបនាងដឹងថា បុរសនេះ មានប្រពន្ធដើម ហើយក៏ធ្លាប់បានចាប់រំលោភប្អូនថ្លៃទៀតផង។

ស្រី្តជាប្រពន្ធរៀបរាប់ទៀតថា នៅថ្ងៃកើតហេតុ រូបគាត់ត្រូវបានប្តីបង្ខំឲ្យទៅដេកជាមួយគាត់ តែរូបនាងមិនព្រមទៅ ធ្វើឲ្យប្តីខឹងក៏ទះកំផ្លៀង បណ្តាលឲ្យជាំមុខខៀវភ្នែក នាងស្រែកទ្រហោយំ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកសួរនាំ។

ក្រោយមកសមត្ថកិច្ចក៏នាំប្តីប្រពន្ធទាំងពីរនាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បី សម្របសម្រួល ខាងប្រពន្ធមិនប្តឹង តែសូមចប់គ្នាត្រឹមនឹង សមត្ថកិច្ចក៏ឲ្យ២នាក់ ប្តីប្រពន្ធចែកផ្លូវគ្នា ចាប់ពីពេលនិងតទៅ ពីព្រោះអ្នកទាំង២ មិនបានរៀបការនិងចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវនោះទេ៕ ប្រាថ្នា


ចែករំលែក៖