ភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៩និង០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការខណ្ឌដូនពេញ បានបន្តចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស លើការងារជួសជុលដាក់ប្រព័ន្ធលូថ្មី និងអ៊ុតកៅស៊ូប្រភេទ AC នៅតាមបណ្តោយតីរៈវិថីព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ក្រោយពីបញ្ចប់គម្រោងដាក់ប្រព័ន្ធលូទំហំ ០,៦តឹក ដែលមានប្រវែង ៦២៣ម៉ែត្រ ចាប់ពីផ្លូវលេខ៩៣ ដល់ ផ្លូវលេខ៨៤ ជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌដូនពេញ ដើម្បីរំដោះទឹកភ្លៀងនារដូវរស្សានេះ ៕ ស តារា