ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះផ្ទះឈើមួយខ្នងនៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានអគ្គិភ័យមួយបានឆាបឆេះផ្ទះឈើមួយខ្នងស្ទើរទាំងស្រុង នាវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃ ចន្ទ ១២ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កឡើងដោយទុស្សេខ្សែភ្លើង ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានទំហំប្រមាណ ៦ម៉ែត្រ គុណ៩ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី រងការខូចខាតស្ទើរតែទាំងស្រុង ជាកម្មសិទ្ធិ របស់ ឈ្មោះ សាន់ ម៉ាត់ឌត ប្រពន្ធឈ្មោះ ម៉ៃ ងងឹតភ្នែក ជាកសិករ មានកូន៦នាក់( ស្រី៥នាក់) រស់នៅក្នុងបន្ទុក ។

ម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមគ្រួសាររបស់គាត់កំពុងដេក ដោយខ្លះដេកលក់ និងខ្លះទៀតកំពុងនៅមើលទូរទស្សន៍នៅឡើយ ។ក្រោយមកស្រាប់តែឮសំឡេងផ្ទុះចេញពី ពីក្នុងផ្ទះក្បែរបារ៉ែតអគ្គិសនី និងបានចេញជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅតែម្តង ធ្វើឲ្យក្រុមគ្រួសាររត់ចេញពីផ្ទះសឹងមិនទាន់ដោយមិនបាន ។ ពេលនោះក្រុមគ្រួសារបានស្រែកឲ្យអ្នកជិតខាងជួយ ហើយបងប្អូនចេញមកជួយពន្លត់ភ្លើងដែរ តែពន្លត់មិនឈ្នះធ្វើឲ្យភ្លើងឆេះទ្រព្យ សម្បត្តិក្នុងផ្ទះ និងឆេះស្ទើរគ្មានសល់ ។

ម្ចាស់ឲ្ទះបានត្អូញត្អែរថា គ្រួសារគាត់ក្រីក្រណាស់ អីឡូវនេះភ្លើងឆេះផ្ទះម៉ត់គ្មានជម្រកជ្រកទេ ដូច្នេះមានតែសង្ឃឹមលើអាជ្ញាធរដែនដី និងសប្បុរសជនប៉ុណ្ណោះដែលជួយឲ្យគ្រួសារគាត់ មានជម្រករស់នៅបន្តទៀត ៕ ឆ្លាមសមុទ្រ


ចែករំលែក៖