ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលពេញផ្សារដូនសរមន្ត្រីកាំកង់ត្រូលរកឃើញទំនិញខូចគុណភាពជាង៣០០គីឡូក្រាម និងដំណាប់ចាហ៊ួយ ដែលជាមុខទំនិញហាមឃាត់បានចំនួន ២០កេះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ទំនិញខូចគុណភាពជាង៣០០គីឡូក្រាម និងដំណាប់ចាហ៊ួយ ដែលជាមុខទំនិញហាមឃាត់បានចំនួន ២០កេះត្រូវបានសមត្ថកិច្ចកាំកង់ត្រូលរកឃើញកាលពីព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅផ្សាដូនសរស្ថិតក្នុងឃុំដូនសរ ស្រុកស្វាយជ្រំដើម្បីដុតកម្ទេចចោល ។

យោងតាមមន្ត្រីកុងត្រូលខេត្តស្វាយរៀង បានបញ្ជាក់ថា មន្ត្រីជំនាញបានធ្វើការពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងទីតាំងផ្សារដូនស ដោយបានរកឃើញទំនិញខូចគុណភាព បានជាង៣០០គីឡូក្រាម ជាពិសេសបានដកហូតចាហ៊ួយដំណាប់ដូងចំនួន ២០កេះ ជាមុខទំនិញហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ។

លោកបន្តថា ដំណាប់ចាហ៊ូយនេះ កាលណាបរិភោគទៅនឹងប៉ះពាល់ដល់ប្រដាប់រំលាយអាហារ ព្រោះវាជាប្រភេទចាហ៊ួយដែលរឹងដូចកៅ ស៊ូនាំចូលពីក្រៅប្រទេសតាមច្រករបៀង ហើយកម្លាំងជំនាញ បានដកហូតយកទៅកម្ទេចចោលផងដែ ។

ដោយឡែក អ្នកលក់ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ព្រោះពួកគាត់បានយល់ដឹង នូវផលប៉ះពាល់ដល់សុខភាព នៅពេលដែលប្រើប្រាស់ទំនិញដែលខូចគុណភាព ។

ជាមួយគ្នានោះសមត្ថកិច្ចកាំកង់ត្រូលក៏បានអំពាវដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុនឹងទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត៕ យឹម សុថាន


ចែករំលែក៖